681 ezgif.com resize
Swift cc time

គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៨ រីចទ័រ វាយប្រហារភាគខាងជើងឥណ្ឌូណេស៊ី និង មានការព្រមានពីរលកយក្សស៊ូណាមិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ឥណ្ឌូណេស៊ី៖នៅព្រឹកព្រលឹមថ្ងៃទី២ ខែមេសានេះ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៨ រីចទ័រ បានកើតឡើងនៅតំបន់សមុទ្រ Molucca ភាគខាងជើង ក្បែរទីក្រុង Ternate ប្រទេសឥណ្ឌូណេស៊ី ដែលបង្កឱ្យមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិភ្លាមៗ ដល់បណ្តាប្រទេសក្នុងតំបន់ រួមមានប្រទេសហ្វីលីពីន និងម៉ាឡេស៊ីផងដែរ។នេះបើតាមការចេញផ្សាយរបស់កាសែតThe Nation។

យោងតាមទីភ្នាក់ងារស្ទង់ភូមិសាស្ត្រអាម៉េរិក (USGS) ចំណុចកណ្តាលនៃការរញ្ជួយដីនេះ មានជម្រៅរាក់ត្រឹមតែ ១០ គីឡូម៉ែត្រ ប៉ុណ្ណោះ ដែលជាកម្រិតគ្រោះថ្នាក់បំផុត ក្នុងការបង្កឱ្យមានរលកសមុទ្រខ្ពស់ និងការរង្គើខ្លាំងដល់ផ្ទៃដី។

អាជ្ញាធរតាមដានស៊ូណាមិបានព្រមានថា រលកសមុទ្រអាចនឹងហក់ឡើងខ្ពស់ចន្លោះពី ០.៣ ទៅ ១ ម៉ែត្រ នៅតាមឆ្នេរមួយចំនួននៃប្រទេសឥណ្ឌូណេស៊ី ខណៈតំបន់ផ្សេងទៀតអាចមានបម្រែបម្រួលកម្រិតទឹកសមុទ្របន្តិចបន្តួច។

រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីការបាត់បង់ជីវិត ឬការខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរណាមួយត្រូវបានរាយការណ៍នៅឡើយទេ ខណៈដែលអាជ្ញាធរឥណ្ឌូណេស៊ី កំពុងបន្តតាមដានស្ថានភាពយ៉ាងយកចិត្តទុកដាក់បំផុត៕

Khcct banner

អត្ថបទទាក់ទង