681 ezgif.com resize
Swift cc time

ជនសង្ស័យ ស៊ីវ ជ័យសិដ្ឋ ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីកាត់ទោស ក្រោយសាកសួរចប់សព្វគ្រប់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បាត់ដំបង៖ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី ២ មេសានេះ បានសម្រេចបញ្ជូនជនសង្ស័យ ស៊ីវ ជ័យសិដ្ឋ ជាអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់លើផ្លូវជាតិលេខ៥ចំណុចក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុក មោងឫស្សី ខេត្តបាត់ដំបង បណ្តាលឱ្យស្លាប់អ្នកជិះម៉ូតូចំនួន០៥នាក់ និងរង របួសចំនួន ០១នាក់ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាម ផ្លូវច្បាប់។

ការសម្រេចបញ្ជូននេះ ធ្វើឡើងក្រោយពីសមត្ថកិច្ចនគរបាល បានធ្វើការសាកសួរ និង បំពេញសំណុំរឿងចប់សព្វគ្រប់ កាលពីថ្ងៃ ទី០១ ខែ មេសា ឆ្នាំ ២០២៦ រួចមក។ទិដ្ឋភាពនេះ ពិតជាបានបង្ហាញឱ្យឃើញថា គ្មានជនប្រព្រឹត្តិល្មើសច្បាប់ណាមួយត្រូវបានរួចផុតពីសំណាញ់ច្បាប់បានឡើយ។នេះបើយោងតាមសេចក្តីប្រកាសរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៕



Khcct banner

អត្ថបទទាក់ទង