ព្រៃវែង៖ ខេត្តព្រៃវែង បានគូរគំនូរសិល្បៈដើម្បីសន្តិភាព៣ អំពីសង្គ្រាមព្រំដែនកម្ពុជា-ថៃ ចំនួន ៤ផ្ទាំង ដើម្បីឲ្យសាធារណជនបានទស្សនា និងស្វែងយល់អំពីព្រឹត្តិការណ៍ និងការឈឺចាប់ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់។
បើតាមលោក សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានបញ្ជាក់ថា សិល្បៈដើម្បីសន្តិភាព៣ ត្រូវបានគូរលើជញ្ជាំងនៃរោងតម្កល់ទូក ង "កម្ពោជិកបុត្តាខេមរាតរី" ដើម្បីឲ្យសាធារណជនបានទស្សនា និងស្វែងយល់អំពីព្រឹត្តិការណ៍ និងការឈឺចាប់ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់។ មិនតែប៉ុណ្ណោះ តាមរយៈស្នាដៃសិល្បៈគំនូរទាំងនេះ នឹងជួយបំផុសស្មារតីប្រជាពលរដ្ឋ ឲ្យចេះសាមគ្គីភាព ស្រឡាញ់សន្តិភាព និងចង់បានស្ថិរភាពក្នុងប្រទេសជាតិ ពិសេសនៅតំបន់ព្រំដែនកម្ពុជា-ថៃ។
គួរបញ្ជាក់ថា គំនូរអំពីសង្គ្រាមព្រំដែនកម្ពុជា-ថៃ ចំនួន ០៤ផ្ទាំងនេះ ត្រូវបានគូរនៅរោងតម្កល់ទូក ង "កម្ពោជិកបុត្តាខេមរាតរី" ស្ថិតនៅបរិវេណចុងប៉ម ក្រុងព្រៃវែង ខេត្តព្រៃវែង៕