681 ezgif.com resize
Swift cc time

អាជ្ញាធរភ្នំពេញបង្ក្រាបបទល្មើស Online Scamsនៅសង្កាត់អូរបែកក្អម ឃាត់ខ្លួនជនបរទេស២០នាក់

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ជនសង្ស័យចំនួន ២០នាក់ (ស្រី្ត ២នាក់) ក្នុងនោះមានជនជាតិចិន ១៩នាក់ និងជនជាតិគីជីស៊ីស្ថាន ១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) មួយកន្លែងស្ថិតក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ នាយប់ថ្ងៃទី០១ ខែមេសា។

ក្រៅពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចក៏បានដកហូតសម្ភារៈវត្ថុតាង មានដូចជា៖ ទូរសព្ទដៃ ចំនួន ៨៤៦គ្រឿង, ធុង CPU ចំនួន ៥១គ្រឿង,អេក្រង់ MONITOR ចំនួន ៥៤គ្រឿង,ស៊ីមកាតអន្តរជាតិមួយចំនួន។ ចំណែកឯ សម្ភារៈវត្ថុតាង ក្នុងឃ្លាំងរក្សាទុក មានកុំព្យូទ័រលើតុ ALL IN ONEចំនួន ៣១គ្រឿង, ធុង CPU ចំនួន ០២គ្រឿងនិង អេក្រង់ MONITOR ចំនួន ១៨គ្រឿង។

ប្រតិបត្តិការបង្ក្រាបនេះខាងលើនេះ ធ្វើឡើងក្រោមការបញ្ជាពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងមានការចូលរួមសហការពីអាជ្ញាធរខណ្ឌសែនសុខ និងដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមការធ្វើកោសល្យវិច្ច័យលើសម្ភារៈវត្ថុតាងឧបករណ៍អេឡិចត្រូនិច កុំព្យូទ័រ និងទូរស័ព្ទដៃសន្និដ្ឋានបានថា ជនសង្ស័យប្រើប្រាស់ទឹកដីប្រទេសកម្ពុជា លួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពអូសទាញឱ្យវិនិយោគក្លែងក្លាយ គោលដៅជនរងគ្រោះប្រទេសអាឡឺម៉ង់ ,សហរដ្ឋអាម៉េរិក និងតំបន់អ៉ឺរ៉ុប ។ បច្ចុប្បន្ន ជនសង្ស័យទាំង ២០នាក់ រួមនិងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់៕


Khcct banner

អត្ថបទទាក់ទង