681 ezgif.com resize
Moneygramott moi1280x163px

ជនសង្ស័យ ស៊ីវ ជ័យសិដ្ឋ សារភាពថា រូបគេតែម្នាក់គត់ជាអ្នកបើកបុកមនុស្សស្លាប់៦នាក់ នៅខេត្តបាត់ដំបង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បាត់ដំបង៖ នៅទីបំផុតទៅជនសង្ស័យ បើករថយន្ដបុកមនុស្សស្លាប់ ៦នាក់ នៅខេត្តបាត់ដំបង គឺយុវជន ស៊ីវ ជ័យសិដ្ឋ អាយុ ២០ឆ្នាំ នៅរសៀលថ្ងៃទី១ មេសានេះ បានចូលខ្លួនសារភាព នៅចំពោះមុខសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងហើយក្រោយរត់គេចខ្លួនអស់ជាច្រើនថ្ងៃ។នៅចំពោះមុខសមត្ថកិច្ច យុវជនកូនអ្នកធំរូបនេះ បានសារភាពថា រូបគេតែម្នាក់គត់ ជាអ្នកបើកបររថយន្តបុកប្រល័យជីវិតមនុស្សស្លាប់ ៦នាក់ កាលពីយប់ថ្ងៃទី ២៧ មីនា។

យោងតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជនសង្ស័យវ័យក្មេងរូបនេះ បានមកបង្ហាញខ្លួននៅចំពោះមុខសមត្ថកិច្ច នៅវេលាម៉ោង ១៥៖៤៥នាទីរសៀលថ្ងៃទី១ ខែមេសានេះ អមជាមួយក្រុមគ្រួសារមកជាមួយ  ដើម្បីធ្វើការសាកសួរពីករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៥ ចំណុចភូមិកកោះ ឃុំកកោះ ស្រុក មោងឫស្សី ខេត្តបាត់ដំបង បណ្ដាលឲ្យស្លាប់ជនរងគ្រោះចំនួន៦នាក់ (ស្ដ្រីពោះធំម្នាក់)។

បើតាមរបាយការណ៍ ក្រោយធ្វើការសាកសួរ ជនសង្ស័យ បានឆ្លើយសារភាពថា រូបគេតែម្នាក់គត់ដែលបានបើករថយន្តបង្កគ្រោះថ្នាក់បណ្តាលឲ្យស្លាប់ និង របួសជនរងគ្រោះ៕


Khcct banner

អត្ថបទទាក់ទង