681 ezgif.com resize
Swift cc time

កម្ពុជារកចំណូលបានជាង ១៣ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល៣ខែ ឆ្នាំ២០២៦

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កម្ពុជារកចំណូលបានជាង ១៣ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គររយៈពេល៣ខែដើមឆ្នាំ២០២៦ និងទទួលបានភ្ញៀវទេសចរបរទេសចំនួនជាង ២៧ម៉ឺននាក់ ធ្លាក់ចុះប្រមាណ ៣២% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ។

បើតាមរបាយការណ៍ ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៦នេះកន្លងទៅនេះ ចំណូលដែលទទួលបានពីការលក់សំបុត្រមានប្រមាណជាង ១៣លានដុល្លារ ធ្លាក់ចុះ ៣០% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

ចំណូលសរុបពីការលក់បណ្ណនៅប្រាសាទកោះកែរ រយៈពេល៣ខែ ឆ្នាំ២០២៦ មានចំនួន ៩០ ០៦០ ដុល្លារ និងមានភ្ញៀវទេសចរចំនួន ៦ ០០៤ នាក់។ ចំពោះ ចំណូលសរុបពីការលក់សំបុត្រនៅប្រាសាទបេងមាលា រយៈពេល៣ខែ ឆ្នាំ២០២៦ មានចំនួន ៦១ ៥៦០ ដុល្លារ និងមានភ្ញៀវទេសចរបរទេសចំនួន ៦ ១៥៦ នាក់។

រីឯចំណូលសរុបពីការសំបុត្រនៅភ្នំក្បាលស្ពានរយៈពេល៣ខែ ឆ្នាំ២០២៦ មានចំនួន ២ ៤៧៥ ដុល្លារ និងមានភ្ញៀវទេសចរបរទេសចំនួន ៤៩៥ នាក់ ខណៈចំណូលលក់សំបុត្រទូករយៈពេល៣ខែនេះមានចំនួន ២៩៤ ១៤១ ដុល្លារ។

ដោយឡែក ក្នុងខែមីនា ឆ្នាំ២០២៦ កម្ពុជារកចំណូលបានជិត ៤លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះជាង ២៩% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈទទួលបានភ្ញៀវទេសចរបរទេសចំនួនប្រមាណ ៨ម៉ឺននាក់ ធ្លាក់ចុះ ៣១% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍៕

Khcct banner

អត្ថបទទាក់ទង