681 ezgif.com resize
Swift cc time

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន«ទេសចរណ៍»មួយកន្លែង ក្រោយឆបោកប្រាក់អតិថិជន

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលរបស់ក្រុមការងារ Hotline Scam 24/7 អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ.ស.ប ភេទប្រុស អាយុ៣៦ឆ្នាំ ជាម្ចាស់ក្រុមក្រុមហ៊ុនទេសចរណ៍ VR SMILE TOUR AND TRAVEL Co.,Ltd ពាក់ព័ន្ធនឹងការឆបោកប្រាក់ពីជនរងគ្រោះ ក្រោមរូបភាពទទួលប្រាក់ ដើម្បីរៀបចំដំណើរកំសាន្តក្នុង-ក្រៅប្រទេស ប៉ុន្តែពុំបំពេញកាតព្វកិច្ចរៀបចំដំណើរកំសាន្តជូនអតិថិជន។

ការឃាត់ខ្លួននេះ ធ្វើឡើងដោយទទួលបានការណែនាំពីលោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង និងជាប្រធានក្រុមការងារ Hotline Scam 24/7 ដោយមានការសម្របសម្រួលពីលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា សមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីជនរងគ្រោះប្រមាណជាង២០បណ្តឹង ដែលបានប្តឹងម្ចាស់ក្រុមហ៊ុនទេសចរណ៍ VR SMILE TOUR AND TRAVEL Co.,Ltd ដែលមានអាសយដ្ឋានស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានឆបោកប្រាក់ពីជនរងគ្រោះដែលជាអតិថិជន ក្រោមរូបភាពទទួលប្រាក់ ដើម្បីរៀបចំដំណើរកំសាន្តក្នុង-ក្រៅប្រទេស ប៉ុន្តែជាក់ស្តែងពុំបំពេញកាតព្វកិច្ចរៀបចំដំណើរកំសាន្តជូនអតិថិជន។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំនៅពន្ធនាគារ តាមដីកាបង្គាប់ឲ្យឃុំរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ៕


Khcct banner

អត្ថបទទាក់ទង