681 ezgif.com resize
Swift cc time

កម្ពុជា-ជប៉ុន បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្ស

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

ភ្នំពេញ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយលោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា និងសហការី នៅទីស្ដីការក្រសួង។ ជំនួបនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងនិងសមាគម នាពេលកន្លងមក និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្ស។

គួរឲ្យដឹងថា កិច្ចសហប្រតបត្តិការបន្តរួមមាន (១) កម្មវិធីបណ្តុះបណ្តាលធនធានមនុស្សជំនាញបច្ចេកវិទ្យាព័ត៌មាន (IT Pathway) ដើម្បីបញ្ជូននិស្សិតជំនាញឌីជីថលរបស់កម្ពុជាទៅបម្រើការងារនៅក្នុងប្រទេសជប៉ុន (២) ការជួយគាំទ្រក្នុងការរៀបចំផែនការមេគម្រោងសួនឌីជីថលរបស់ក្រុមហ៊ុនជប៉ុន Nippon Koei (៣) កិច្ចការវិនិយោគរបស់ក្រុមហ៊ុនដែលជាសមាជិករបស់សមាគមនៅកម្ពុជា (៤) ចំណាប់អារម្មណ៍លើការវិនិយោគពីក្រុមហ៊ុនជប៉ុនក្នុងវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា និង (៥) គម្រោងរៀបចំពិព័រណ៍ឱកាសបម្រើការងារនៅក្នុងប្រទេសជប៉ុន ដើម្បីអនុញ្ញាតឱ្យមានការផ្លាស់ប្ដូររវាង វិស្វករជំនាញនិងនិស្សិតនៃប្រទេសទាំង២៕


Khcct banner

អត្ថបទទាក់ទង