681 ezgif.com resize
Swift cc time

វៀតណាម ស្នើឱ្យអ៊ីរ៉ង់ «ធានាសុវត្ថិភាព» នាវាដឹកទំនិញខ្លួនបើកកាត់ច្រកសមុទ្រ Hormuz

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀតណាម៖ រដ្ឋបាលផ្លូវទឹក និង សមុទ្រវៀតណាម (VIMAWA) បានជំរុញឱ្យក្រសួងការបរទេសវៀតណាម សហការជាមួយភាគីអ៊ីរ៉ង់ ដើម្បីសុំការគាំទ្រ និងផ្តល់អាទិភាពដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាពសម្រាប់នាវា និងនាវិកវៀតណាម ដែលកំពុងប្រតិបត្តិការឆ្លងកាត់ច្រកសមុទ្រ Hormuz ចំពេលដែលសន្តិសុខក្នុងតំបន់មជ្ឈិមបូព៌ាកំពុងមានភាពតានតឹង។

យោងតាមការចេញផ្សាយរបស់កាសែត VN Express នាវាចំនួន ១៩ គ្រឿង ជារបស់ក្រុមហ៊ុនវៀតណាម (៤ គ្រឿងបង្ហូតទង់ជាតិវៀតណាម និង ១៥ គ្រឿងបង្ហូតទង់ជាតិបរទេស) កំពុងប្រតិបត្តិការក្នុងតំបន់ច្រកសមុទ្រ Hormuz។ ភាគីវៀតណាម បានទាមទារឱ្យមានការសម្របសម្រួលអាទិភាពជា ៣ កម្រិត ចាប់ពីនាវាបង្ហូតទង់ជាតិវៀតណាម រហូតដល់នាវាបង្ហូតទង់ជាតិបរទេសដែលមាននាវិកជាជនជាតិវៀតណាម។

ក្រៅពីការធានាសន្តិសុខស្បៀង និង ថាមពលតាមរយៈការដឹកជញ្ជូនប្រេងឆៅ វៀតណាមក៏បានស្នើឱ្យអ៊ីរ៉ង់ចេញសេចក្តីជូនដំណឹងជាផ្លូវការអនុញ្ញាតឱ្យនាវាខ្លួនឆ្លងកាត់ ដើម្បីជាមូលដ្ឋានគតិយុត្តិសម្រាប់ក្រុមហ៊ុននាវា ក្នុងការទិញធានារ៉ាប់រងហានិភ័យសង្គ្រាម ដែលបច្ចុប្បន្នកំពុងជួបការលំបាកដោយសារខ្វះការបញ្ជាក់ជាផ្លូវការពីអាជ្ញាធរអ៊ីរ៉ង់។

ជាចុងក្រោយ អាជ្ញាធរវៀតណាមក៏បានណែនាំឱ្យបេសកកម្មការទូតរបស់ខ្លួនប្រចាំនៅមជ្ឈិមបូព៌ា តាមដានស្ថានការណ៍ឱ្យបានជាប់លាប់ ដើម្បីផ្តល់ការគាំទ្រ និងសង្គ្រោះបន្ទាន់ដល់នាវិក ក្នុងករណីមានគ្រោះអាសន្នណាមួយកើតឡើងជាយថាហេតុ។

Khcct banner

អត្ថបទទាក់ទង