Img 1426
Swift cc time

វៀតណាម រកឃើញ«សាច់ជ្រូក»មានផ្ទុកមេរោគជិត ៣០០ តោន បានដាក់លក់នៅលើទីផ្សារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀតណាម៖ ប៉ូលីសវៀតណាម បានបង្ក្រាបបណ្តាញជួញដូរសាច់ជ្រូកឈឺដ៏ធំមួយ ពាក់ព័ន្ធនឹងការចែកចាយសាច់ជ្រូកដែលមានផ្ទុកមេរោគប៉េស្តជ្រូកអាហ្វ្រិក (African Swine Fever) ប្រមាណ ៣០០ តោន ទៅកាន់ទីផ្សារបោះដុំ ទីផ្សារក្នុងស្រុក និង អាហារដ្ឋានតាមសាលារៀនជាច្រើនក្នុងទីក្រុងហាណូយ។

យោងតាមការរាយការណ៍របស់កាសែត Toui Tre News ករណីនេះបានឈានដល់ការចោទប្រកាន់មនុស្ស ៨ នាក់ រួមមានម្ចាស់កន្លែងសត្តឃាត នាយកក្រុមហ៊ុនចំណីអាហារ Cuong Phat និង មន្ត្រីបសុព្យាបាលចំនួន ៤ រូប រងការចោទប្រកាន់ថា បានរំលោភអំណាច ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និង បានក្លែងបន្លំឯកសារដើម្បីឱ្យសាច់ជ្រូកឈឺ និងជ្រូកងាប់ អាចឆ្លងកាត់ការត្រួតពិនិត្យ និងចែកចាយទៅកាន់អ្នកប្រើប្រាស់។

ប៉ូលីសវៀតណាម បានបញ្ជាក់ថា ក្រុមជនសង្ស័យបានបង្កើតបណ្តាញផ្គត់ផ្គង់បិទជិតមួយ ដោយប្រមូលទិញជ្រូកឈឺពីបណ្តាខេត្តភាគខាងជើង រួចដឹកជញ្ជូនមកកាប់សាច់ នៅទីក្រុងហាណូយ ដោយមានការឃុបឃិតជាមួយមន្ត្រីចត្តាឡីស័ក ដើម្បីគេចចេញពីការត្រួតពិនិត្យជាកាតព្វកិច្ច។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺជាករណីអាស្រូវលក់សាច់ជ្រូកឈឺលើកទី ២ ហើយ ដែលពាក់ព័ន្ធនឹងមន្ត្រីចត្តាឡីស័កនៅវៀតណាមក្នុងឆ្នាំនេះ បន្ទាប់ពីការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ម្នាក់នៅទីក្រុងហៃហ្វុង កាលពីពាក់កណ្តាលខែមករាកន្លងទៅ ពាក់ព័ន្ធនឹងការទទួលសំណូកពីក្រុមហ៊ុនផលិតអាហារកំប៉ុងដ៏ធំ Halong Canfoco៕

Khcct banner

អត្ថបទទាក់ទង