Img 1426
Swift cc time

ថៃប្រឈមនឹងព្យុះកម្តៅឡើងដល់«៦០អង្សាសេ»នៅដើមខែមេសាខាងមុខ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ នាយកដ្ឋានឧតុនិយមថៃបានព្រមានថាសន្ទស្សន៍កម្ដៅ (Heat Index) នៅក្នុងប្រទេសថៃ អាចនឹងហក់ឡើងខ្ពស់ដល់ ៦០ អង្សាសេ នៅដើមខែមេសា ឆ្នាំ ២០២៦ ខាងមុខនេះ ដោយមនុស្សដែលធ្វើដំណើរតាមផ្លូវនានាក្នុងប្រទេសថៃនឹងមានអារម្មណ៍ក្នុងខ្លួនកំពុងតែទទួលព្យុះកម្តៅរហូតដល់ ៦០ អង្សាសេ ដែលជាកម្តៅក្តៅខ្លាំងមិនធ្លាប់មាន។ យោងតាមការរាយការណ៍របស់សារព័ត៌មាន The Thaiger អាជ្ញាធរថៃបានបញ្ជាក់ថា សន្ទស្សន៍នេះមិនមែនជាសីតុណ្ហភាពខ្យល់ពិតប្រាកដនោះទេ ប៉ុន្តែវាគឺជាកម្រិតកម្ដៅដែលរាងកាយមនុស្សមានអារម្មណ៍ថា «ក្ដៅខ្លាំង» ដោយផ្អែកលើការគណនារួមគ្នារវាងសីតុណ្ហភាព និងកម្រិតសំណើមនៅក្នុងខ្យល់។

អ្នកជំនាញថៃព្រមានថា កម្ដៅខ្លាំងនេះ អាចបង្កហានិភ័យខ្ពស់ដល់ក្រុមមនុស្សដែលងាយរងគ្រោះ រួមមាន មនុស្សចាស់ កុមារ ស្ត្រីមានផ្ទៃពោះ អ្នកមានជំងឺរ៉ាំរ៉ៃ និងអ្នកដែលត្រូវធ្វើការនៅទីវាលក្រោមពន្លឺថ្ងៃ។ ដើម្បីការពារសុវត្ថិភាព អាជ្ញាធរថៃបានណែនាំឱ្យសាធារណជនតាមដានការព្យាករណ៍អាកាសធាតុឱ្យបានខ្ជាប់ខ្ជួន, ជៀសវាងសកម្មភាពនៅក្រៅផ្ទះក្នុងអំឡុងពេលក្ដៅខ្លាំង, បរិភោគទឹកឱ្យបានច្រើន, ជៀសវាងគ្រឿងស្រវឹង និងភេសជ្ជៈដែលមានជាតិស្ករខ្ពស់ ព្រមទាំងគួរជ្រើសរើសសម្លៀកបំពាក់ដែលស្ដើង មានខ្យល់ចេញចូលបានល្អ និងប្រើប្រាស់សម្ភារការពារកម្ដៅថ្ងៃឱ្យបានត្រឹមត្រូវ។

Khcct banner

អត្ថបទទាក់ទង