681 ezgif.com resize
Swift cc time

ការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងកម្ពុជានិងសិង្ហបុរី ដំណាក់កាលទី២ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ធនាគារជាតិ នៃកម្ពុជា)

ភ្នំពេញ៖ ការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសិង្ហបុរី (ដំណាក់កាលទី២៖ សិង្ហបុរីស្កេនខេអេចឃ្យូអរកូតនៅក្នុងប្រទេសកម្ពុជា) ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ការដាក់ដំណើរការនេះ ជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ ក៏ដូចជាសម្រួលដល់សកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសក្នុងតំបន់ឱ្យកាន់តែភាពល្អប្រសើរ។

បើតាមធនាគារជាតិនៃកម្ពុជា ការដាក់ឱ្យដំណើរការជាផ្លូវការដំណាក់កាលទី២នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាឌីជីថល ស្របតាមទស្សនវិស័យរបស់អាស៊ានក្នុងការអភិវឌ្ឍការធ្វើអន្តរប្រតិបត្តិការទូទាត់ក្នុងតំបន់ លើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងការធ្វើប្រតិបត្តិការទូទាត់ ដើម្បីជំរុញ និងសម្រួលសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងប្រទេសក្នុងតំបន់ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត សំដៅគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងមានការចូលរួមពីតំណាងស្ថានទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រសួងទេសចរណ៍ សមាគមសណ្ឋាគារ សមាគមភោជនីយដ្ឋាន សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា ព្រមទាំងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៃប្រទេសកម្ពុជានិងសិង្ហបុរី សរុបប្រមាណ ១៩០ រូប។ នេះបើតាមធនាគារជាតិនៃកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង