681 ezgif.com resize
Swift cc time

កម្ពុជា-វៀតណាម រក្សាបាននូវការផ្លាស់ប្ដូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងគ្នាគ្រប់ជាន់ថ្នាក់ ដើម្បីបន្តពង្រឹងចំណងមិត្តភាពរឹងមាំ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី៣០មីនានេះ បានសង្កត់ធ្ងន់អំពីសារៈសំខាន់រវាងកម្ពុជា-វៀតណាម ដែលរក្សាបាននូវការផ្លាស់ប្ដូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងគ្នាគ្រប់ជាន់ថ្នាក់ ដើម្បីបន្តពង្រឹងចំណងមិត្តភាពរឹងមាំ ដូចដែលបានសបញ្ជាក់តាមរយៈទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នៅកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២៦។

ការថ្លែងនេះធ្វើឡើងក្នុងឱកាស ដែលលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានអនុញ្ញាតជូន លោក ង្វៀន មាញ់គឿង អនុរដ្ឋមន្ត្រីការបរទេសវៀតណាម ចូលជួបសម្ដែងការគួរសម។

នៅក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោក ង្វៀន មាញ់គឿង ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានសម្ដែងការពេញចិត្តចំពោះការបន្តរីកចម្រើននៃទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏សកម្មរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសម្ដែងនូវអំណរសាទរយ៉ាងកក់ក្ដៅចំពោះរដ្ឋាភិបាលវៀតណាម អំពីជោគជ័យនៃការរៀបចំការបោះឆ្នោតសកលកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦៕

Khcct banner

អត្ថបទទាក់ទង