681 ezgif.com resize
Swift cc time

ត្រាំថាចង់បានប្រេងរបស់អ៊ីរ៉ង់ និងព្រមានដណ្តើមយកកោះ Kharg របស់អ៊ីរ៉ង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានប្រកាសកាលពីល្ងាចថ្ងៃអាទិត្យថា លោកចង់ «ដណ្តើមយកប្រេងនៅអ៊ីរ៉ង់»ហើយអាចនិងបន្តដណ្តើមយកកោះ Kharg ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏បំផុតរបស់អ៊ីរ៉ង់ថែមទៀត។ នៅក្នុងបទសម្ភាសន៍ជាមួយ Financial Times លោក ត្រាំ បានបញ្ជាក់ថា «និយាយឱ្យត្រង់ទៅ រឿងដែលខ្ញុំចូលចិត្តជាងគេគឺដណ្តើមយកប្រេងនៅអ៊ីរ៉ង់» ដោយលោកបានប្រៀបធៀបចេតនារបស់សហរដ្ឋអាម៉េរិកទៅនឹងប្រទេសវេណេស៊ុយអេឡា ជាកន្លែងដែលអាម៉េរិកមានបំណងគ្រប់គ្រងឧស្សាហកម្មប្រេង «ដោយគ្មានកំណត់»របស់វេណេស៊ុយ។

កាសែត Financial Times បានដកស្រង់សម្តីរបស់លោក ត្រាំដែលបាននិយាយថា «ប្រហែលជាយើងនឹងដណ្តើមយកកោះ Kharg យើងមានជម្រើសច្រើន ត្រាំបន្តទៀតថានេះមានន័យថាយើងត្រូវនៅទីនោះមួយរយៈដែរ។លោកជឿថាអ៊ីរ៉ង់មានការការពារតិចតួច ឬគ្មាននៅលើកោះនេះនោះទេ ហើយយើងអាចទទួលយកវាបានយ៉ាងងាយស្រួល។

គួររម្លឹកថាកោះ Kharg គឺជាកោះតូចមួយដែលមានទីតាំងស្ថិតនៅក្នុងឈូងសមុទ្រពែរ្ស (Persian Gulf) របស់ប្រទេសអ៊ីរ៉ង់។ ទោះបីជាវាមានទំហំតូច ប៉ុន្តែវាត្រូវបានគេចាត់ទុកថាជា "សរសៃឈាមសេដ្ឋកិច្ច" ដ៏សំខាន់បំផុតរបស់អ៊ីរ៉ង់។ កោះនេះគឺជា មជ្ឈមណ្ឌលនាំចេញប្រេងដ៏ធំបំផុតរបស់អ៊ីរ៉ង់។ វាមានទីតាំងយុទ្ធសាស្ត្រ ដែលអនុញ្ញាតឱ្យនាវាដឹកប្រេងខ្នាតយក្ស (Supertankers) អាចចូលចត និងផ្ទេរប្រេងបានយ៉ាងងាយស្រួល ដើម្បីដឹកជញ្ជូនទៅកាន់ទីផ្សារអន្តរជាតិ ដោយមានប្រហែល ៩០% នៃប្រេងឆៅដែលអ៊ីរ៉ង់នាំចេញទៅក្រៅប្រទេស គឺត្រូវឆ្លងកាត់លើកោះ Kharg នេះ។ បើគ្មានកោះនេះទេ ការនាំចេញប្រេងរបស់អ៊ីរ៉ង់នឹងត្រូវគាំងស្ទះស្ទើរតែទាំងស្រុង៕

Khcct banner

អត្ថបទទាក់ទង