681 ezgif.com resize
Swift cc time

ក្រសួងកសិកម្ម សាងសង់«ទ្រុងមាន់ស្រែ»នៅជម្រកបណ្តោះអាសន្ន ខេត្តបន្ទាយមានជ័យ ដើម្បីគាំទ្រដល់ជីវភាពពលរដ្ឋភៀសសឹកជាង៣០០០គ្រួសារ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ លោក ឃឹម ហ្វីណង់

បន្ទាយមានជ័យ៖ ក្រសួងកសិកម្ម បានយក «គំរូទ្រុងមាន់ស្រែ» មកសាកល្បងសាងសង់ផ្ទាល់នៅលើទីតាំងជម្រកបណ្តោះអាសន្ន ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីគាំទ្រដល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋជនភៀសសឹកជាង៣០០០គ្រួសារ តាមរយៈគម្រោងចិញ្ចឹមមាន់ស្រែជាលក្ខណៈសហគមន៍កសិកម្មទំនើប។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់ថា នេះគឺជាផ្នែកមួយនៃការគាំទ្រដល់ការលើកកម្ពស់ជីវភាពបងប្អូនជនភៀសសឹកតាមរយៈសកម្មភាពកសិកម្ម បន្ថែមពីលើការផ្តល់ជម្រកនិងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ពីសំណាក់រាជរដ្ឋាភិបាល ដើម្បីធានាថាបងប្អូនជនភៀសសឹកដែលបាននិងកំពុងផ្លាស់ទីលំនៅមកកាន់តំបន់ដែលទើបមានការរៀបចំថ្មីនេះ អាចទទួលបានប្រាក់ចំណូលប្រចាំថ្ងៃប្រកបដោយស្ថិរភាព។

ការគាំទ្រតាមរយៈយន្តការ«សហគមន៍កសិកម្មទំនើប» នឹងជួយឱ្យបងប្អូនជនភៀសឹកអាចចូលរួមសកម្មភាពកសិកម្មប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ដោយទទួលបាននូវការគាំទ្រទាំងស្រុងទៅលើ៖ ដើមទុនផលិតកម្ម បច្ចេកទេសដាំដុះ និងចិញ្ចឹមសត្វ និងការធានាតភ្ជាប់ទីផ្សារលក់ចេញទុកជាមុន៕


Khcct banner

អត្ថបទទាក់ទង