681 ezgif.com resize
Swift cc time

រដ្ឋាភិបាលកម្ពុជាបញ្ចុះ«អត្រាពន្ធគយ ​និង​អត្រាអាករ»នាំចេញ​លើទំនិញអគ្គិសនីមួយចំនួនចាប់ពីថ្ងៃទី១មេសា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា នៅថ្ងៃទី ២៨ មីនា បានចេញសេចក្តីជូនដំណឹង ស្តីពីការកែសម្រួលអត្រាពន្ធគយ​ និង​អត្រាអាករនាំចេញ​ លើមុខ​ទំនិញ​មួយ​ចំនួន​ ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ មេសា ឆ្នាំ ២០២៦តទៅ។

យោងតាមសេចក្តីជូនដំណឹងមុខទំនិញទាំងអស់នោះមានទី១៖ បញ្ចុះអត្រាពន្ធនាំចូលពី ៧% មក ០% លើមុខទំនិញ ឧបករណ៍សាកអាគុយរថយន្តអគ្គិសនី ឆ្នាំងដាំបាយ អគ្គិសនី និងចង្កៀងសូឡា ចំនួន ០៩ បន្ទាត់ពន្ធ។២- បញ្ចុះអត្រាពន្ធនាំចូលពី ១៥% មក ០% លើមុខទំនិញ ម៉ូទ័រសម្រាប់យានយន្តអគ្គិសនី, ប្រព័ន្ធថាមពល សូឡា, អាគុយលីចូម(អាគុយកុំព្យូទ័រយួរដៃ, អាគុយយន្តហោះ, អាគុយយានយន្ត, អាគុយសូឡា និង ឧបករណ៍ផ្ទុកថាមពលដូចជា Power bank, Power station, ថ្មទូរសព្ទ ជាដើម), ចង្ក្រានកម្ដៅអគ្គិសនី, កំសៀវអគ្គិសនី, រថយន្តដឹកអ្នកដំណើរ និងដឹកទំនិញប្រភេទ HEV, PHEV និង EV ចំនួន ១៧៩ បន្ទាត់ពន្ធ។

ទី៣ បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ៧% លើមុខទំនិញរថយន្តគ្រួសារប្រភេទ PHEV ចំនួន ៩២ បន្ទាត់ពន្ធ។៤- បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ០% លើមុខទំនិញ ចង្ក្រានអគ្គិសនី, ចង្ក្រានអាំងនំប៉័ង និងរថយន្ត គ្រួសារប្រភេទ EV ចំនួន ១២ បន្ទាត់ពន្ធ និង ៥- បញ្ចុះអត្រាអាករនាំចេញពី ២៥% មក ១០% លើមុខទំនិញរ៉ែបុកស៊ីត (រ៉ែអាលុយមីញ៉ូម) ចំនួន ០១ បន្ទាត់ពន្ធ។


Khcct banner

អត្ថបទទាក់ទង