តាកែវ៖ ចាបព្រៃវែង ជិតផុតពូជនៅលើពិភពលោក បាននាំគ្នាមករស់នៅយ៉ាងច្រើននៅតំបន់ទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ។
កម្ពុជាគឺជាតំបន់ភូមិសាស្រ្តមួយដ៏ទាក់ទាញសម្រាប់ការរស់នៅរបស់សត្វចាបព្រៃវែង ដែលជាសត្វស្លាបប្រភេទទេសន្តរប្រវេស្តដ៏កម្រ និងជិតផុតពូជនៅលើពិភពលោក។ ពួកវាធ្វើដំណើរដ៏វែងឆ្ងាយពីប្រទេសរុស្ស៊ី ហោះហើរឆ្លងកាត់ប្រទេសជាច្រើន មុននឹងមកដល់ប្រទេសកម្ពុជា។
នៅឆ្នាំ២០២៦នេះ ក្រុមអ្នកអភិរក្សបានប៉ាន់ប្រមាណថា នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ មានសត្វចាបព្រៃវែងកំពុងរស់នៅរហូតដល់ជាង ៨ពាន់ក្បាល ពោលគឺកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបនឹងឆ្នាំ២០២៥ ដែមានចំនួនតែពី ៥ពាន់ទៅ៦ពាន់ក្បាលប៉ុណ្ណោះ៕