កាត់ម៉ាន់ឌូ៖ អតីតនាយករដ្ឋមន្ត្រីនេប៉ាល់លោក KP Sharma Oli និងអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Ramesh Lekhak ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃសៅរ៍ (ថ្ងៃទី 28 ខែមីនា) ពីបទចោទប្រកាន់ពីបទពាក់ព័ន្ធនឹងការបង្ក្រាបដ៏សាហាវលើក្រុមបាតុករកាលពីខែកញ្ញាឆ្នាំ ២០២៥ កន្លងទៅនេះ។ នេះបើយោងតាមការលើកឡើងរបស់ប៉ូលីសនេប៉ាល់។
អ្នកនាំពាក្យប៉ូលីសកាត់ម៉ាន់ឌូ លោក Om Adhikari បានប្រាប់ AFP ថាពួកគេត្រូវបានចាប់ខ្លួននៅព្រឹកនេះ ហើយដំណើរការនឹងបន្តទៅមុខតាមច្បាប់ លោកថា ការចាប់ឃុំខ្លួនទាំងនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីនេប៉ាល់ថ្មីលោក Balendra Shah និងគណៈរដ្ឋមន្ត្រីរបស់លោកបានស្បថចូលកាន់តំណែងថ្មីបន្ទាប់ពីការបោះឆ្នោតលើកដំបូងបានបញ្ចប់ដែលបានផ្តួលរំលំរដ្ឋាភិបាលរបស់លោក KP Sharma Oli ។
គួររម្លឹកថាមានយ៉ាងហោចណាស់មានមនុស្ស ៧៧ នាក់ត្រូវបានសម្លាប់នៅក្នុងការបះបោររបស់ក្រុមយុវជនGenZ នេប៉ាល់ប្រឆាំងអំពើពុករលួយនៅទូទាំងប្រទេសកាលពីថ្ងៃទី ៨ និងទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ ដែលបានចាប់ផ្តើមដោយសារតែការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមរយៈពេលខ្លី ក្រោយមកបានប្រែក្លាយជាបាតុកម្មកាន់តែខ្លាំងក្លា ហើយក្នុងនោះមានមានយុវជន ១៩ នាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបនៅថ្ងៃដំបូងនៃការតវ៉ា។ ភាពចលាចលបានរីករាលដាលទូទាំងប្រទេសនៅថ្ងៃបន្ទាប់ ខណៈដែលសភា និងការិយាល័យរដ្ឋាភិបាលត្រូវបានដុតបំផ្លាញ ដែលបណ្តាលឱ្យរដ្ឋាភិបាលដួលរលំ៕