681 ezgif.com resize
Swift cc time

ធ្នឹមដែកទម្ងន់ ១០ តោនធ្លាក់សង្គត់ សម្លាប់មនុស្សម្នាក់នៅវៀតណាម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហូជីមិញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង ១ រំលងអធ្រាត្រ នៅក្បែរជើងស្ពាន Kenh Te ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម បណ្តាលឱ្យអ្នកបើកបររថយន្តដឹកសំរាមម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និងបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងអស់រយៈពេលជាច្រើនម៉ោង។នេះបើតាមការចុះផ្សាយរបស់កាសែតVN Express។

តាមប្រភពព័ត៌មាន រថយន្តសណ្តោងមួយគ្រឿងបានដឹកធ្នឹមដែកសង់ស្ពានទម្ងន់ ១០ តោន ដែលមានទំហំធំខុសប្រក្រតី (Oversized load) ហើយនៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុ ធ្នឹមដែកនោះបានចាប់ផ្តើមផ្អៀងទៅម្ខាង។

ទោះបីជាអ្នកបើកបររថយន្តសណ្តោងបានឈប់រថយន្តដើម្បីពិនិត្យក៏ដោយ ក៏ស្របពេលនោះមានរថយន្តដឹកសំរាមមួយគ្រឿងដែលបើកបរក្នុងទិសដៅផ្ទុយគ្នា បានជ្រុលទៅបុកទង្គិចជាមួយធ្នឹមដែកដែលកំពុងផ្អៀងនោះយ៉ាងពេញទំហឹង បណ្តាលឱ្យកាប៊ីនរថយន្តខ្ទេចទាំងស្រុង និងសង្កត់លើអ្នកបើកបរ។

តាមប្រភពពីប៉ូលីសវៀតណាម អ្នកបើកបររថយន្តដឹកសំរាមវ័យ ៥៥ ឆ្នាំ បានទទួលមរណភាពនៅមន្ទីរពេទ្យដោយសាររបួសធ្ងន់ធ្ងរពេក។ រូបភាពពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ធ្នឹមដែកបានចាប់ផ្តើមផ្អៀងតាំងពីរថយន្តសណ្តោងកំពុងធ្វើដំណើរមកម៉្លេះ ខណៈដែលបច្ចុប្បន្នអាជ្ញាធរកំពុងបន្តស៊ើបអង្កេតលើវិធានការសុវត្ថិភាពនៃការដឹកជញ្ជូនទំនិញធុនធ្ងន់នេះ ដើម្បីស្វែងរកអ្នកទទួលខុសត្រូវ។

Khcct banner

អត្ថបទទាក់ទង