681 ezgif.com resize
Swift cc time

ហត្ថលេខារបស់ត្រាំ នឹងរៀបចំដាក់លើក្រដាសប្រាក់ដុល្លារអាម៉េរិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ក្រសួងរតនាគារអាម៉េរិក បានប្រកាសថា លោក ដូណាល់ត្រាំ នឹងក្លាយជាប្រធានាធិបតីអាម៉េរិកដំបូងគេ ដែលកំពុងកាន់អំណាចមានហត្ថលេខារបស់លោកផ្ទាល់នៅលើក្រដាសប្រាក់អាម៉េរិក។ ហត្ថលេខារបស់លោក ត្រាំ នឹងលេចឡើងរួមជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារគឺលោក Scott Bessent ដែលក្រសួងរតនាគារអាម៉េរិកនឹងដាក់បញ្ចូលជាផ្លូវការ ក្នុងការប្រារព្ធខួបលើកទី ២៥០ របស់អាម៉េរិកគ្រោងនិងធ្វើឡើងនៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៦។

លោក Bessent រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក បានគូសបញ្ជាក់ថា គ្មានវិធីណាដ៏មានឥទ្ធិពលជាងនេះទេ ក្នុងការទទួលស្គាល់សមិទ្ធផលប្រវត្តិសាស្ត្ររបស់ប្រទេសដ៏អស្ចារ្យរបស់យើង និង ប្រធានាធិបតី Donald J Trump មានឈ្មោះក្នុងក្រដាសប្រាក់ដុល្លារអាម៉េរិក។ លោក Bessent បានបញ្ជាក់ទៀតថា ការបោះពុម្ពរូបិយប័ណ្ណមានឈ្មោះរបស់លោក ត្រាំ នឹងក្លាយជា "មធ្យោបាយដ៏មានឥទ្ធិពលមួយ ដើម្បីទទួលស្គាល់សមិទ្ធផលប្រវត្តិសាស្ត្រនៃប្រទេសដ៏អស្ចារ្យរបស់យើង" និងប្រធានាធិបតី។

គួររម្លឹកថា ក្រដាសប្រាក់ ១០០ ដុល្លារដំបូងមានហត្ថលេខារបស់លោក ត្រាំ និង លោក Bessent នឹងត្រូវបានបោះពុម្ពនៅក្នុងខែមិថុនាខាងមុខ ដោយមានក្រដាសប្រាក់ផ្សេងទៀតនឹងចេញផ្សាយតាមក្រោយ៕


Khcct banner

អត្ថបទទាក់ទង