681 ezgif.com resize
Swift cc time

ដូណាល់ត្រាំពន្យារពេលវាយប្រហារ«រោងចក្រថាមពល»អ៊ីរ៉ង់រយៈពេល ១០ ថ្ងៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បានប្រកាសពន្យារពេលកំណត់របស់លោកសម្រាប់ការវាយប្រហារជាថ្មីម្តងទៀតលើអ៊ីរ៉ង់ដោយលោកទុកពេលរហូតដល់ទៅ ១០ ថ្ងៃក្នុងការផ្អាកការវាយប្រហារនាៗលើទីតាំងរោងចក្រថាមពលរបស់ប្រទេសអ៊ីរ៉ង់។ ការសម្រេចចិត្តពន្យារពេលដល់ទៅ ១០ ថ្ងៃនេះធ្វើឡើងដោយលោកត្រាំលើកហេតុផលថាធ្វើតាមការស្នើសុំរបស់ទីក្រុងតេអេរ៉ង់ ហើយថាការចរចាកំពុងដំណើរការទៅយ៉ាងល្អ។

យោងតាមសេចក្តីប្រកាសរបស់លោកត្រាំតាមរយៈប្រព័ន្ធ TRUST SOCIAL របស់លោក លោកត្រាំបានរៀបរាប់ថាតាមការស្នើសុំរបស់រដ្ឋាភិបាលអ៊ីរ៉ង់ ខ្ញុំសម្រេចចិត្តផ្អាករយៈពេលនៃការបំផ្លាញរោងចក្រថាមពលរបស់អ៊ីរ៉ង់ចំនួន ១០ ថ្ងៃ រហូតដល់ថ្ងៃចន្ទ ទី ៦ ខែមេសា ឆ្នាំ ២០២៦ វេលាម៉ោង ៨ យប់ ម៉ោងភាគខាងកើត។ ការចរចាកំពុងដំណើរការ ហើយទោះបីជាមានសេចក្តីថ្លែងការណ៍ខុសឆ្គងផ្ទុយពីនេះដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងអ្នកដទៃទៀតក៏ដោយ ក៏ការចរចាកំពុងតែដំណើរការទៅដោយរលូន។

លោក Steve Witkoff បេសកជនពិសេសរបស់លោក ត្រាំ ក៏បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីមុននេះអំពីសញ្ញាវិជ្ជមានដែលទីក្រុងតេអេរ៉ង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីចរចា លោក Witkoff បាននិយាយថា "យើងនឹងរង់ចាំមើលថាតើអ្វីៗនិងក្លាយជាយ៉ាងណា ហើយប្រសិនបើយើងអាចបញ្ចុះបញ្ចូលអ៊ីរ៉ង់បាននោះជាជម្រើសល្អសម្រាប់ពួកគេ ក្រៅពីការស្លាប់ និងការបំផ្លិចបំផ្លាញបន្ថែមទៀត។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim បាននិយាយថា "ការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះផែនការសន្តិភាពទាំង ១៥ ដែលស្នើឡើងដោយសហរដ្ឋអាម៉េរិកត្រូវបានផ្ញើជាផ្លូវការកាលពីយប់មិញតាមរយៈអន្តរការី ហើយអ៊ីរ៉ង់កំពុងរង់ចាំការឆ្លើយតបរបស់ភាគីម្ខាងទៀត"៕

Khcct banner

អត្ថបទទាក់ទង