681 ezgif.com resize
Swift cc time

អ៊ូហ្គង់ដា ប្រកាសត្រៀមខ្លួនជួយ«អ៊ីស្រាអែល»ធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
នាយឧត្តមសេនីយ៍ Muhoozi Kainerugaba អគ្គមេបញ្ជាការកងកម្លាំងការពារជាតិ អ៊ូហ្គង់ដា

អ៊ូហ្គង់ដា៖ ប្រទេសអ៊ូហ្គង់ដា ស្ថិតនៅអាហ្វ្រិកខាងកើត បានប្រកាសត្រៀមខ្លួនជាស្រេចក្នុងការជួយអ៊ីស្រាអែលធ្វើសង្រ្គាមប្រឆាំងជាមួយនឹងប្រទេសអ៊ីរ៉ង់។នាយឧត្តមសេនីយ៍ Muhoozi Kainerugaba អគ្គមេបញ្ជាការកងកម្លាំងការពារជាតិ អ៊ូហ្គង់ដា បានប្រកាសជាសាធារណៈថា យើងចង់ឱ្យសង្គ្រាមនៅមជ្ឈិមបូព៌ាបញ្ចប់ឥឡូវនេះ ពិភពលោកធុញទ្រាន់នឹងសង្រ្គាមនេះហើយ។ លោកព្រមានទៀតថា ការបំផ្លាញ ឬកម្ចាត់អ៊ីស្រាអែល នឹងនាំយើងចូលទៅក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ហើយយើងនៅខាងអ៊ីស្រាអែល។

បើតាមលោក Muhoozi Kainerugaba កងកម្លាំងការពារប្រជាជនអ៊ូហ្គង់ដា (UPDF) ជាកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ូហ្គង់ដា នឹងចាប់ផ្តើមចូលរួមក្នុងសង្គ្រាមនៅខាងអ៊ីស្រាអែល ប្រសិនបើអ៊ីរ៉ង់មិនបញ្ចប់សង្រ្គាមក្នុងពេលឆាប់ៗខាងមុខនេះ។លោកថាលោកបានផ្តល់ជំនួយពីកងកម្លាំងការពារជាតិអ៊ូហ្គង់ដាដល់ទាំងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលថាយើងអាចដណ្តើមយកទីក្រុងតេអេរ៉ង់ក្នុងរយៈពេល ៧២ ម៉ោងដោយមិនចាំបាច់ទម្លាក់គ្រាប់បែក លោកព្រមានទៀតថាអ៊ីរ៉ង់ មិនដែលស្តាប់ក្រុមជនជាតិស្បែកខ្មៅទេ៕


Khcct banner

អត្ថបទទាក់ទង