681 ezgif.com resize
Swift cc time

លោក អនុទីន កោះប្រជុំគណៈរដ្ឋមន្ត្រីបន្ទាន់ ក្រោយតម្លៃប្រេងនៅថៃហក់ឡើងដល់៦០០០រៀលក្នុងមួយលីត្រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ លោកនាយករដ្ឋមន្ត្រីថៃ អនុទីន ចាន់វីរៈគុល បានកោះប្រជុំគណៈរដ្ឋមន្ត្រីវិសាមញ្ញមួយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីដោះស្រាយវិបត្តិថាមពលដែលកំពុងរីកធំឡើង បន្ទាប់ពីគណៈកម្មាធិការគ្រប់គ្រងមូលនិធិប្រេងឥន្ធនៈ (OFFAC) បានសម្រេចកែសម្រួលអត្រាតម្លៃប្រេងម៉ាស៊ូត និងសាំង។ ការសម្រេចចិត្តនេះ បានធ្វើឱ្យតម្លៃលក់រាយប្រេងគ្រប់ប្រភេទនៅប្រទេសថៃ ហក់ឡើងខ្ពស់បន្ថែមចំនួន ៦ បាត (ប្រហែល ៧០០ រៀល) ក្នុងមួយលីត្រ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ។នេះបើតាមកាសែតThe Nation។

គិតត្រឹមថ្ងៃ២៦មីនា តម្លៃប្រេងសរុបនៅតាមស្ថានីយក្នុងប្រទេសថៃហក់ឡើងខ្ពស់ខ្លាំង សាំងធម្មតា (Gasohol 95) ឡើងដល់ ៤១,០៥ បាត (ប្រហែល ៥,០០០ រៀល)។សាំងស៊ុបពែរ (Benzin 95) ឡើងដល់ ៤៩,៦៤ បាត (ប្រហែល ៦,០៥០ រៀល)។ ម៉ាស៊ូត (Diesel B7) ឡើងដល់ ៣៨,៩៤ បាត (ប្រហែល ៤,៧៥០ រៀល)។

តាមប្រភពពីរដ្ឋាភិបាលថៃ មូលហេតុចម្បងដែលនាំឱ្យមានការសម្រេចចិត្តដំឡើងថ្លៃប្រេងរហូតដល់ ៦ បាត ក្នុងពេលតែមួយនេះ គឺផ្អែកលើកត្តា ៣ យ៉ាង គឺដើម្បីទប់ស្កាត់ការស្តុកទុកប្រេងពីសំណាក់អ្នកចែកចាយ និងអ្នកលក់រាយ ដើម្បីបញ្ឈប់សកម្មភាពរត់ពន្ធប្រេងខុសច្បាប់ទៅកាន់ប្រទេសជិតខាង ដោយសារតម្លៃប្រេងក្នុងស្រុកមានកម្រិតទាបពេកធៀបនឹងប្រទេសជិតខាង និងដើម្បីឱ្យតម្លៃប្រេងឆ្លុះបញ្ចាំងពីស្ថានភាពទីផ្សារជាក់ស្តែង និងឱ្យសាធារណជនយល់ដឹងពីយន្តការតម្លៃពិតប្រាកដ។

នៅក្នុងកិច្ចប្រជុំបន្ទាន់នេះ គណៈរដ្ឋមន្ត្រីក៏ជជែកពិភាក្សាអំពីវិធានការសង្គ្រោះបន្ទាន់ផ្សេងៗ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមងាយរងគ្រោះ ដែលរំពឹងថានឹងត្រូវប្រកាសឱ្យដឹងក្រោយបញ្ចប់កិច្ចប្រជុំ។

Khcct banner

អត្ថបទទាក់ទង