681 ezgif.com resize
Swift cc time

ក្រុមហ៊ុនបារាំង Total Energies ជម្រុញឱ្យអ្នកប្រើប្រាស់នៅកម្ពុជាជួយ សន្សំសំចៃ ឱ្យអស់លទ្ធភាព ខណៈសង្គ្រាមនៅបន្ត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុនប្រេងបារាំង Total Energies ជម្រុញឱ្យអ្នកប្រើប្រាស់នៅកម្ពុជាជួយ សន្សំសំចៃ ឱ្យអស់លទ្ធភាព ខណៈសង្គ្រាមនៅបន្ត ដែលបានធ្វើឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងខ្លាំងជាបន្តបន្ទាប់ ពិសេសបណ្តាប្រទេសមួយចំនួនធំកំពុងមានង្វះខាតការផ្គត់ផ្អក់ឧស្ម័ន។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។

បើតាមលោក កែវ រតនៈ អនុប្រធានក្រុមហ៊ុនបារាំង Total Energies មកកម្ពុជាដើម្បីពិភាក្សាបញ្ហាប្រេងនិងឧស្ម័ន។ ក្រុមហ៊ុននេះជាអ្នកផ្គត់ផ្គង់ធំមួយនៅវៀតណាមនិងឥណ្ឌាដែលបញ្ហាផ្គត់ផ្គត់ឧស្ម័ន LPG កំពុងមានការខ្វះខាតយ៉ាងខ្លាំង។ក្រុមហ៊ុនជម្រុញឱ្យអ្នកប្រើប្រាស់នៅកម្ពុជាជួយសន្សំសំចៃឱ្យអស់លទ្ធភាពខណៈសង្គ្រាមនៅបន្ត។

លោកបន្តថា ដោយឡែកស្ថានភាពប្រេងម៉ាស៊ូតនិងសាំងទោះថ្លៃកើន ប៉ុន្តែនៅមានលទ្ធភាពគ្រាន់ជាងឧស្ម័នបន្តិច។ ទោះយ៉ាងណាក្រុមហ៊ុននឹងបន្តខិតខំឱ្យអស់លទ្ធភាពក្នុងការជួយគាំទ្រកម្ពុជា។

គួរបញ្ជាក់ថា តម្លៃលក់រាយប្រេងឥន្ធនៈ ត្រូវអនុវត្តចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ រហូតដល់មានការជូនដំណឹងជាបន្ទាប់ ត្រូវលក់តម្លៃ ៥, ៤៥០ រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា ( Gasoline 92) និង ៧,១០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត ( Gasoil 10ppm) ៕


Khcct banner

អត្ថបទទាក់ទង