681 ezgif.com resize
Swift cc time

ត្រាំប្រកាសដំណើរទស្សនកិច្ច ទៅចិននៅពាក់កណ្តាលខែឧសភា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ត្រាំ បានប្រកាសថាជំនួបរវាងលោក និងប្រធានាធិបតីចិនស៊ីជិនភីងនឹងធ្វើឡើងនៅពាក់កណ្តាលខែឧសភាឆ្នាំ ២០២៦ ខាងមុខនេះវិញ លោកថាជំនួបរបស់លោកទាំងពីរត្រូវបានពន្យារពេលពីខែ មេសា ទៅខែ ឧសភា វិញដោយសារតែសហរដ្ឋអាម៉េរិកជាប់ដៃធ្វើប្រតិបត្តិការយោធាលើប្រទេសអ៊ីរ៉ង់។

យោងតាមសេចក្តីប្រកាសរបស់លោកត្រាំតាមប្រព័ន្ធ TRUST SOCIAL លោកត្រាំបានរៀបរាប់ថាកិច្ចប្រជុំរបស់ខ្ញុំជាមួយប្រធានាធិបតីចិនដ៏គួរឱ្យគោរពបំផុត គឺលោកប្រធានាធិបតី ស៊ី ជីនភីង ដែលដើមឡើយត្រូវបានពន្យារពេលដោយសារតែប្រតិបត្តិការយោធារបស់យើងនៅក្នុងប្រទេសអ៊ីរ៉ង់ ត្រូវបានកំណត់ពេលឡើងវិញ ហើយនឹងធ្វើឡើងនៅទីក្រុងប៉េកាំងនៅថ្ងៃទី ១៤ និង ១៥ ខែឧសភា។

បើតាមលោកត្រាំ លោក និងលោកស្រីមេឡានីយ៉ា (ភរិយា) ក៏នឹងទទួលស្វាគមន៍លោកប្រធានាធិបតី ស៊ី និងលោកស្រី ប៉េង សម្រាប់ដំណើរទស្សនកិច្ចទៅវិញទៅមកនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៅពេលក្រោយក្នុងឆ្នាំនេះដូចគ្នា។ លោកត្រាំបន្តទៀតថាតំណាងរបស់យើងកំពុងបញ្ចប់ការរៀបចំសម្រាប់ដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រទាំងនេះ។ លោកទន្ទឹងរង់ចាំយ៉ាងខ្លាំងក្នុងការចំណាយពេលជាមួយលោកប្រធានាធិបតី ស៊ី ដែលនឹងក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ៕

Khcct banner

អត្ថបទទាក់ទង