ភ្នំពេញ៖រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា ហៅកាត់ថា JBC នៅថ្ងៃទី ២៦ មីនានេះ បានប្រកាសបដិសេធព័ត៌មានដែលភាគីថៃចង់លុប«MOU ឆ្នាំ២០០០»។ក្នុងសេចក្តីប្រកាសនោះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានគូសបញ្ជាក់ថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីថៃមិនអាចលើកយកហេតុផលច្បាប់និងនីតិវិធីផ្ទៃក្នុង ឬហេតុផលណាមួយ ដើម្បីជាមធ្យោបាយក្នុងការលុប MOU ឆ្នាំ២០០០ ដែលជាសន្ធិសញ្ញាពាក់ព័ន្ធនឹងព្រំដែន ដែលខ្លួនជាភាគីបានឡើយ។