ភ្នំពេញ៖ ប្រទេសកម្ពុជាមិនមានករណីឆ្លងថ្មី ហើយករណីជាសះស្បើយមានចំនួន១៧នាក់ ក្នុងនោះ១៥នាក់ជាអ្នកពាក់ព័ន្ធនឹងករណីឆ្លងក្នុងសហគមន៍ក្នុង«ព្រឹត្តិការណ៍២៨វិច្ឆិកា»កន្លងទៅ និង២នាក់ទៀតជាអ្នកដំណើរចូលកម្ពុជា ហើយក៏មិនមានករណីឆ្លងថ្មីនោះដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាល ជំងឺកូវីដ-១៩ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៣៦២នាក់ ក្នុងនោះមានចំនួនអ្នកឆ្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា សរុបចំនួន ៤១នាក់ អ្នកព្យាបាលជាសះស្បើយចំនួន ៣៤១នាក់។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបច្ចុប្បន្ននេះមានចំនួន ២១នាក់ ក្នុងនោះមានជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ១៥នាក់(ស្រី ០៨នាក់) មជ្ឈមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន ០៣នាក់ (ស្រី០១នាក់) និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន ចំនួន ០៣នាក់ (ស្រី០១នាក់)៕



