681 ezgif.com resize
Swift cc time

ប្រមុខទូតចិន ធានាថា «ស្ពាន និងផ្លូវថ្នល់»សាងសង់ឡើងដោយចិននៅកម្ពុជា នៅតែបន្តពង្រីកឥតឈប់ឈរ និងលើកទឹកចិត្ត ស៊ូៗ កម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ក្រចេះ៖ លោក វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី ២៥ មីនានេះ បានសម្ដែងការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការដាក់ឱ្យប្រជាពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ។ក្នុងសារនោះ លោកថែមទាំងបាន ធានាថា «ស្ពាន និងផ្លូវថ្នល់»សាងសង់ឡើងដោយចិននៅកម្ពុជា នៅតែបន្តពង្រីកឥតឈប់ឈរ និងលើកទឹកចិត្ត ស៊ូៗ កម្ពុជា។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការ លោកប្រមុខទូតចិន វ៉ាង វិនពិន បានលើកឡើងថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នេះគឺជាស្ពានវែងបំផុតដែលសាងសង់ឡើងដោយប្រទេសចិននៅកម្ពុជា និង ជាសមិទ្ធផលថ្មីដែលចិន និងកម្ពុជាឣនុវត្តរួមគ្នានូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។លោកថា ស្ពាននេះ នឹងក្លាយជាស្ពានដ៏សំខាន់មួយដែលតភ្ជាប់ផ្លូវជាតិលេខ ៦ និង ៧ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ភាគឦសាន និងភាគកណ្តាល-ខាងលិចនៃប្រទេសកម្ពុជា។លោកប្រមុខទូតចិន បន្ថែមថា ស្ពាន និងផ្លូវថ្នល់ដែលសាងសង់ឡើងដោយប្រទេសចិននៅកម្ពុជា នៅតែបន្តពង្រីកឥតឈប់ឈរ។ ការអភិវឌ្ឍរបស់ប្រទេសកម្ពុជានៅតែបន្តឆ្ពោះទៅមុខឥតឈប់ឈរ។

គួរបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បានបើកឱ្យ​ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ នៅថ្ងៃទី២៥ ខែមីនានេះ ពោលគឺ​មុនផែនការ​គ្រោងទុក ដែលគ្រោងនឹង​បើកឱ្យធ្វើចរាចរនៅថ្ងៃទី១ ខែមេសា ដើម្បីទទួលស្វាគមន៍ព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ដែលនឹងប្រារព្ធរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ២៧ ដល់ទី២៩ ខែមីនា ឆ្នាំ២០២៦ ខណៈខេត្តក្រចេះធ្វើជាម្ចាស់ផ្ទះ។

“ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” មានប្រវែង ១ ៧៦១ម៉ែត្រ ទទឹងស្ពានមានប្រវែង ១៣,៥ម៉ែត្រ ក្នុងនោះគន្លងផ្លូវរថយន្តមាន ២គន្លង ទទឹង(៣,៥មx២), គន្លងផ្លូវទោចក្រយានមាន ២គន្លងទទឹង(១,៧៥មx២) គន្លងផ្លូវថ្មើរជើងមាន ២គន្លង ទទឹង(១មx២) និងបង្កាន់ដៃស្ពានទទឹង(០,៥មx២) ។ស្ពានមានសសរជើងស្ពានចំនួន ៣៦ និង ផ្លូវនាវាចរមានទំហំ១០០ម៉ែត្រគុណនឹង១៥ម៉ែត្រ ។

ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គក្រចេះ តភ្ជាប់រវាង ស្រុកចិត្របុរី (ត្រើយខាងកើត) និង ស្រុកព្រែកប្រសព្វ (ត្រើយខាងលិច)។ស្ពាននេះនឹងក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូន ,ការភ្ជាប់បណ្តាញទេសចរណ៍ ដោយតភ្ជាប់ពីខេត្តកំពង់ធំ ទៅកាន់ភូមិ​ភាគឦសាន ,ជួយកាត់បន្ថយការចំណាយ និងពេលវេលា៕


Khcct banner

អត្ថបទទាក់ទង