681 ezgif.com resize
Swift cc time

អនុព័ន្ធយោធាមីយ៉ាន់ម៉ាបេ្តជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពមីយ៉ាន់ម៉ា-កម្ពុជាកាន់តែល្អ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖នាយការិយាល័យអនុព័ន្ធយោធាមីយ៉ាន់ម៉ាប្រចាំកម្ពុជា ឧត្តមសេនីយ៍ត្រី ស៊រ វន បានបេ្តជ្ញាចិត្តថានឹងបន្តជំរុញទំនាក់ទំនង និងកិ ច្ចសហប្រតិបត្តិការរវាងកងទ័ពមីយ៉ាន់ម៉ា-កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់.ការប្ដេជ្ញាចិត្តនេះ ធ្វើឡើងនៅក្នុងឱកាសជួប នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។

ក្នុងជំនួបនោះ លោក វង្ស ពិសេន បានស្នើដល់ភាគីមីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត ការបណ្ដុះបណ្ដាលធនធានមនុស្ស ការផ្លាស់ប្ដូរព័ត៌មានប្រឆាំងភេរវកម្ម បទល្មើសផ្សេងៗ ព្រមទាំងសកម្មភាពការងារនានាដែលបម្រើឲ្យផលប្រយោជន៍រួមដល់ប្រជាជន និង កងទ័ពប្រទេសទាំងពីរ។

ជាកិច្ចឆ្លើយតប លោកឧត្តមសេនីយ៍ត្រី ស៊រ វន បានថ្លែងអំណរគុណចំពោះ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបលោក និង សហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា និង កងយោធពលខេមរភូមិន្ទ ដែលបានផ្ដល់អាហាររូបករណ៍ដល់កងទ័ពមីយ៉ាន់ម៉ា បានសិក្សានៅសាកលវិទ្យាល័យការពារជាតិកម្ពុជា។

លោកឧត្តមសេនីយ៍ត្រី បានរំឭកជូនឯកឧត្តមអគ្គមេបញ្ជាការ អំពីទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ហើយលោកឧត្តមសេនីយ៍ ក៏បានបង្ហាញពីការបេ្តជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងជិតស្និទ្ធបន្ថែមទៀត នៅក្នុងអាណត្តិបេសកកម្មការរបស់លោក៕

Khcct banner

អត្ថបទទាក់ទង