ភ្នំពេញ៖ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមយោធាថៃ បានចាប់ផ្តើមធ្វើសកម្មភាពនានាឡើងវិញ ទាំងសកម្មភាពតាមព្រំដែន និង ការបញ្ចេញព័ត៌មានមិនពិតចោទប្រកាន់លើប្រទេសកម្ពុជា និង ថែមទាំងបានព្រមានពីលទ្ធភាពនៃការផ្ទុះសង្គ្រាមតាមជាយដែនជុំទី៣ឡើងវិញ។អ្នកជំនាញ ចាត់ទុកសកម្មភាពចុងក្រោយនេះ គឺការចាប់ផ្តើមសង្គ្រាមចិត្តសាស្ត្ររបស់ថៃ ក្នុងន័យគេចវេះពីការអនុវត្តច្បាប់ដែលបានព្រមព្រៀងជាមួយកម្ពុជាលើការងារវាស់វែងព្រំដែនដែលមានទទួលស្គាល់ពីច្បាប់អន្តរជាតិ។
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយកម្ពុជា បានមើលឃើញអំពីសកម្មភាពសង្គ្រាមចិត្តសាស្ត្ររបស់ក្រុមយោធាថៃមកលើប្រទេសកម្ពុជា បានចាប់ផ្តើមឡើងវិញ ក្នុងន័យបំបាក់ស្មារតី ហើយជំរុញឱ្យប្រជាជនស្អប់រាជរដ្ឋាភិបាលដែលនាំឱ្យបែកបាក់ផ្ទៃក្នុង ដើម្បីជាឱកាសមហិច្ឆតាឈ្លានពានទឹកដីកម្ពុជាបន្ត។
បើតាមលោកបណ្ឌិត យង់ ពៅ បន្តមើលឃើញទៀតថា ការផ្តើមបង្កើតសង្គ្រាមចិត្តសាស្ត្រនេះ ដោយសារថៃកំពុងតែភ័យនៃការចូលខ្លួនកិច្ចប្រជុំនានាជាមួយកម្ពុជាក្នុងការដោះស្រាយព្រំដែន តាមច្បាប់ជាតិ និងអន្តរជាតិ ក្រោយរាជរដ្ឋាភិបាលស៊ីវិលថ្មីរបស់ លោក អានុទីន បានបង្កើតជាផ្លូវការ។តែយ៉ាងណា អ្នកជំនាញរូបនេះ ជំរុញឱ្យប្រជាជាតិកម្ពុជា ត្រូវត្រៀមខ្លួនជាប្រចាំ ដើម្បីប្រឆាំងការឈ្លានពាននេះ ព្រោះថៃបានចិញ្ចឹមចិត្តរាប់រយឆ្នាំមកហើយ ដើម្បីលែបត្របាក់ទឹកដីកម្ពុជា៕