681 ezgif.com resize
Swift cc time

អាម៉េរិកត្រៀមបញ្ជូនទ័ពថ្នើរជើង ៣០០០ នាក់ ចូលទៅក្នុងប្រទេសអ៊ីរ៉ង់ផ្ទាល់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
រដ្ឋមន្រ្តីក្រសួងសង្រ្គាមអាម៉េរិកលោក Pete Hegseth

អាម៉េរិក៖ ក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក (DEPARTMENT OF WAR) កំពុងត្រៀមខ្លួនបញ្ជូនកងទ័ពរាប់ពាន់នាក់ពីកងពលថ្មើរជើងលេខ ៨២ នៃកងទ័ពអាម៉េរិកឱ្យដាក់ពង្រាយទៅកាន់មជ្ឈិមបូព៌ា។កាសែត Wall Street Journal បានរាយការណ៍ជាលើកដំបូងថា មន្ទីរបញ្ចកោណត្រូវបានគេរំពឹងថានឹងប្រកាសពីការដាក់ពង្រាយក្រុមប្រយុទ្ធកងពលតូចចំនួន ៣,០០០ នាក់មកពីអង្គភាពជាន់ខ្ពស់ដែលមានមូលដ្ឋាននៅរដ្ឋ North Carolina ដើម្បីចូលទៅក្នុងប្រទេសអ៊ីរ៉ង់ផ្ទាល់។

កាសែតអាម៉េរិក WSJ បានរាយការណ៍ទៀតថាកងកម្លាំងឆ្លើយតបរហ័សឈានមុខគេមួយរបស់យោធាអាម៉េរិកគឺ កងអនុសេនាធំទ័ពអាកាសលេខ ៨២ ត្រូវបានរចនាឡើងដើម្បីជាក្រុមឆ្លើយតបរហ័សដែលអាចដាក់ពង្រាយកងវរសេនាធំក្នុងរយៈពេល ១៨ ម៉ោង និងកងពលតូចអាចដាក់ពង្រាយបន្ថែមបានក្នុងរយៈពេល ៧២ ម៉ោង។ WJS បន្តទៀតថាមន្ត្រីការពារជាតិអាម៉េរិកត្រូវបានគេរំពឹងថានឹងប្រកាសជាផ្លូវការអំពីការដាក់ពង្រាយក្រុមប្រយុទ្ធកងពលតូចពីកងពលនេះក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

ភ្លាមៗមន្ទីរបញ្ចកោណមិនទាន់បានបញ្ជាក់ជាសាធារណៈអំពីផែនការនេះទេ ដោយពេលនេះនៅមិនច្បាស់ភ្លាមៗទេថាពេលណាកងទ័ពនឹងត្រូវបានដាក់ពង្រាយ ឬតួនាទីជាក់លាក់ណាមួយដែលពួកគេនឹងដើរតួប្រសិនបើត្រូវបានបញ្ជូនទៅតំបន់សង្រ្គាមពិតប្រាកដមែន។

ការដាក់ពង្រាយទ័ពបន្ថែមនេះកើតឡើងត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីមន្ទីរបញ្ចកោណបានបញ្ជូនកងម៉ារីន (ទាហានជើងទឹក) ប្រហែល ២,៥០០នាក់នៅលើនាវាចម្បាំងចំនួនបីគ្រឿង រួមទាំងនាវាចម្បាំង USS Boxer ទៅកាន់មជ្ឈិមបូព៌ា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងកងកម្លាំងនៅជិតអ៊ីរ៉ង់ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ។

គួរម្លឹកថាកងពលធំទ័ពអាកាសលេខ ៨២ គឺជាកងពលថ្មើរជើងអាកាសជាន់ខ្ពស់ (កម្លាំងដី) នៃកងទ័ពសហរដ្ឋអាម៉េរិក ដែលមានជំនាញក្នុងការវាយប្រហារដោយឆ័ត្រយោងតាមអាកាស និងប្រតិបត្តិការចូលប្រយុទ្ធដោយផ្ទាល់នៅលើដី។ ដែលមានមូលដ្ឋាននៅ Fort Liberty (ពីមុន Bragg) រដ្ឋ North Carolina ពួកគេភាគច្រើនជាទាហានប្រយុទ្ធលើដីដែលត្រូវបានបណ្តុះបណ្តាលឱ្យទម្លាក់ដោយឆ័ត្រយោងចូលទៅក្នុងតំបន់ដែលមានជម្លោះ ដើម្បីដណ្តើមយកគោលដៅសំខាន់ៗ៕

Khcct banner

អត្ថបទទាក់ទង