681 ezgif.com resize
Swift cc time

គីម ជុងអ៊ុន ប្រកាសចាត់ទុកកូរ៉េខាងត្បូងជា «រដ្ឋសត្រូវបំផុត» និងប្ដេជ្ញាបង្កើនអាវុធនុយក្លេអ៊ែរឱ្យកាន់តែខ្លាំងក្លា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃ២៣មីនា បានប្រកាសជាផ្លូវការនូវជំហរដ៏រឹងមាំដោយចាត់ទុកកូរ៉េខាងត្បូងថាជា «រដ្ឋសត្រូវបំផុត» ហើយបានប្តេជ្ញាពង្រឹងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនឱ្យកាន់តែខ្លាំងក្លាថែមទៀត។ នៅក្នុងសុន្ទរកថាទៅកាន់សភាប្រជាជនកំពូល លោកគីមបានសង្កត់ធ្ងន់ថា ឋានៈជាប្រទេសមានអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាការសម្រេចចិត្តដែល «មិនអាចកែប្រែបាន» ហើយការបង្កើនសមត្ថភាពរារាំងនុយក្លេអ៊ែរ គឺជាកត្តាចាំបាច់បំផុតសម្រាប់សន្តិសុខជាតិ និងស្ថិរភាពក្នុងតំបន់។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន KCNA លោកគីមបានប្រកាសជាសាធារណៈក្នុងការចាត់ទុកកូរ៉េខាងត្បូងជារដ្ឋសត្រូវបំផុតរបស់ប្រទេសកូរ៉េខាងជើង លោកថាការមានអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាការសម្រេចចិត្តដែល «មិនអាចកែប្រែបាន» ហើយការបង្កើនសមត្ថភាពរារាំងនុយក្លេអ៊ែរ គឺជាកត្តាចាំបាច់បំផុតសម្រាប់សន្តិសុខជាតិ និងស្ថិរភាពក្នុងតំបន់។ លោកគីមក៏បានចោទប្រកាន់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តថាជាអ្នកធ្វើឱ្យតំបន់បាត់បង់ស្ថិរភាព តាមរយៈការដាក់ពង្រាយសព្វាវុធយុទ្ធសាស្ត្រនៅក្បែរឧបទ្វីបកូរ៉េ។

លោកគីមជុងអ៊ុនក៏បានបដិសេធគំនិតដែលថា ការរំសាយអាវុធនុយក្លេអ៊ែរអាចត្រូវបានផ្លាស់ប្តូរសម្រាប់អត្ថប្រយោជន៍សេដ្ឋកិច្ច ឬការធានាសន្តិសុខពីប្រទេសដទៃ ដោយលោកបានបញ្ជាក់យ៉ាងច្បាស់ថា កូរ៉េខាងជើងបានប្រាប់រួចហើយថា ការរក្សាកងកម្លាំងនុយក្លេអ៊ែរ គឺជាជម្រើសយុទ្ធសាស្ត្រត្រឹមត្រូវ។ លោក គីម សង្គត់ធ្ងន់ថាការពិតពិភពលោកបច្ចុប្បន្ន ដែលរួមមានសេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់រដ្ឋអធិបតេយ្យភាពត្រូវបានរំលោភបំពានដោយគ្មានមេត្តាដោយកម្លាំងឯកតោភាគី និងអំពើហិង្សា ដូចច្នេះនេះបានបង្រៀនយ៉ាងច្បាស់អំពីអ្វីដែលជាការធានាពិតប្រាកដនៃអត្ថិភាព និងសន្តិភាពរបស់រដ្ឋលុះត្រាតែយើងខ្លួនឯងអាចការពារខ្លួនបាន៕

Khcct banner

អត្ថបទទាក់ទង