Img 1426
Swift cc time

អ្នកដាក់ប្រាក់នៅធនាគារ Prince Bank ទទួលប្រាក់សងពេញលេញ ក្រោយដោះស្រាយរួចរាល់តាមផ្លូវច្បាប់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ @សហការី)

ភ្នំពេញ៖ អ្នកដាក់ប្រាក់បញ្ញើទាំងអស់ នៅធនាគារ ព្រីនស៍ ម.ក (Prince Bank) នៅថ្ងៃទី ២៣ មីនា បាននាំគ្នាទៅបើកប្រាក់សំណង ពេញលេញ បន្ទាប់ពីបំពេញនីតិវិធី និង ផ្ទៀងផ្ទាត់អត្តសញ្ញាណចប់រួចរាល់តាមផ្លូវច្បាប់។ការទូទាត់នេះធ្វើឡើងក្រោយពីធនាគារជាតិនៃកម្ពុជាតែងតាំងក្រុមហ៊ុន Morisonkak MKA ធ្វើជាអ្នកជម្រះបញ្ជីធនាគារ ព្រីនស៍ ម.ក ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

តាំងតែពីម្សិលមិញរហូតដល់ថ្ងៃនេះ យើងឃើញក្រុមអតិថិជនដែលបានដាក់ប្រាក់បញ្ញើ នៅក្នុងធនាគារ ព្រីនស៍ បានធ្វើដំណើរទៅកាន់សាខាធនាគារព្រីន ដែលទម្លាក់ស្លាកចោល ដើម្បីទៅដកប្រាក់សំណងរបស់ពួកគេវិញ។អតិថិជន មួយចំនួនសម្តែងនូវសេចក្តីរីករាយ និងអះអាងថា ពួកគេបានទទួលប្រាក់សំណងគ្រប់គ្រាន់ឡើងវិញ។

បើតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន ម៉ូរីសុនកាក់ អ៊ឹមខេអេ អឌីត-អ៊ឹខោនធីង ឯ.ក (Morisonkak MKA Audit-Accounting Co., Ltd) តែងតាំងដោយធនាគារជាតិនៃកម្ពុជា បានជូនដំណឹងទៅអតិថិជន មកទទួលសំណង ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅការិយាល័យធនាគារ ព្រីនស៍ ម.ក ដោយភ្ជាប់មកជាមួយឯកសារពាក់ព័ន្ធ។

ការផ្តល់សំណងនឹងត្រូវធ្វើឡើងតាមរយៈ ១. ការផ្ទេរតាមគណនីធនាគារ សម្រាប់អ្នកដាក់ ប្រាក់បញ្ញើដែលបានផ្តល់ព័ត៌មានគណនីធនាគារ និង ២. ការផ្តល់សំណងដោយផ្ទាល់ នៅការិយាល័យ ធនាគារ ព្រីនស៍ ម.ក តាមអាសយដ្ឋានខាងលើ សម្រាប់អ្នកដាក់ប្រាក់បញ្ញើដែលពុំបានផ្តល់ព័ត៌មាន គណនីធនាគារក្នុងពាក្យស្នើសុំទាមទារសំណង៕

Khcct banner

អត្ថបទទាក់ទង