Img 1426
Swift cc time

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ«ជនជាតិខ្មែរ និងចិន»៩នាក់ ពាក់ព័ន្ធបង្ខាំងមនុស្សជំរិតទារប្រាក់ និងវាយប្លន់យកម៉ូតូ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន៩នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពវាយប្លន់យកម៉ូតូ ប្រើហិង្សា(ព្រួតវាយជនរងគ្រោះ) និងបង្ខាំងមនុស្សជំរិតទារប្រាក់ដោយខុសច្បាប់ ក្នុងរាជធានីភ្នំពេញ ។

យោងតាមសមត្ថកិច្ចជំនាញ បានឱ្យដឹងថា ជនសង្ស័យទាំង៩នាក់នេះ ពាក់ព័ន្ធបទល្មើស ៣ករណី ផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ ក្នុងនោះ រួមមាន ករណីទី១ ការធ្វើសកម្មភាពវាយប្លន់យកម៉ូតូ១គ្រឿងម៉ាកហុងដាស្កុបពី ១គ្រឿង នៅសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៧ ខែមីនា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់ ហើយពួកគេ ក៏រងការចោទប្រកាន់ពាក់ព័ន្ធ រក្សាទុកនិងដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតច្បាប់។ ករណីទី២ ជនសង្ស័យ ប្រើហិង្សា(ព្រួតវាយជនរងគ្រោះ) ប្លន់យកម៉ូតូ១គ្រឿងម៉ាកហុងដាស្កុបពី១គ្រឿង និងទូរស័ព្ទដៃ១គ្រឿង ពីជនរងគ្រោះ កាលពីថ្ងៃទីទី១៧ ខែមីនា នៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ហើយពួកគេក៏ជាប់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន។

ករណីទី៣ ជនសង្ស័យបង្ខាំងមនុស្សដោយខុសច្បាប់ជំរិតទារប្រាក់(ពុំបានសម្រេច) ប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងលួចដោយមានស្ថានទម្ងន់ទោស កាលពីថ្ងៃទីទី១៩ខែមីនាឆ្នាំ២០២៦ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន២នាក់ ។ បច្ចុប្បន្នជនសង្ស័យខាងលើនិងវត្ថុតាងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕


Khcct banner

អត្ថបទទាក់ទង