681 ezgif.com resize
Swift cc time

នាយករដ្ឋមន្ត្រីវៀតណាម ហោះទៅរុស្ស៊ី ដើម្បីស្វែងរកប្រភពប្រេង និងឧស្ម័ន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហាណូយ៖ លោកនាយករដ្ឋមន្ត្រីវៀតណាម ផាម មិញជិញ (Pham Minh Chinh) កាលពីថ្ងៃអាទិត្យម្សិលមិញ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីទីក្រុងហាណូយ ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសរុស្ស៊ី ក្នុងគោលបំណងពង្រឹងសន្តិសុខថាមពល និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។នេះបើតាមការរាយការណ៍ពីសារព័ត៌មានThe Moscow Times។

ក្នុងដំណើរទស្សនកិច្ចរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃ២២ ដល់២៥មីនា ប្រទេសទាំងពីរគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗជាច្រើន ជាពិសេសលើការរុករក និងការទាញយកប្រេង និងឧស្ម័ន ក៏ដូចជាគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរផងដែរ។

ការស្វែងរកប្រភពថាមពលបន្ថែមពីមហាអំណាចរុស្ស៊ីនាពេលនេះ គឺជាយុទ្ធសាស្ត្រដ៏សំខាន់របស់វៀតណាម ក្នុងគោលបំណងបង្កើនទុនបម្រុងប្រេងឥន្ធនៈក្នុងស្រុក ស្របពេលដែលពិភពលោកកំពុងជួបវិបត្តិរំខានដល់ការផ្គត់ផ្គង់ថាមពលសកល ដែលបណ្តាលមកពីសង្គ្រាមដ៏រ៉ាំរ៉ៃនៅតំបន់មជ្ឈិមបូព៌ា។

ក្រៅពីវិស័យថាមពល ដំណើរទស្សនកិច្ចនេះក៏នឹងផ្តោតសំខាន់លើការរឹតចំណងមិត្តភាពទ្វេភាគី ការជំរុញការវិនិយោគ និងការបណ្តុះបណ្តាលធនធានមនុស្សរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

គួរបញ្ជាក់ថា មុនពេលសម្រេចចិត្តធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានជួបពិភាក្សាតាមទូរស័ព្ទជាមួយមេដឹកនាំនៃប្រទេសផលិតប្រេងជាច្រើនទៀត រួមមាន កាតា គុយវ៉ែត អាល់ហ្សេរី និងជប៉ុន ដើម្បីស្វែងរកការគាំទ្រផ្នែកឥន្ធនៈផងដែរ។

Khcct banner

អត្ថបទទាក់ទង