681 ezgif.com resize
Swift cc time

សម្ពោធអគារឆ្លាតវៃ GIA NOREA ជាផ្លូវការ ដែលជាគម្រោងអគារពហុមុខងារជាប់មាត់ទន្លេដំបូងគេនៅកម្ពុជា ស្ថិតនៅកោះនរា

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ គម្រោង ជីអាយអេ នរា (GIA NOREA) បានប្រកាសសម្ពោធជាផ្លូវការក្នុងនាមជាគម្រោងអភិវឌ្ឍន៍អគារឆ្លាតវៃ ដែលមានកម្ពស់ជាង ២០០ ម៉ែត្រ ដោយបង្កើតស្តង់ដារថ្មីសម្រាប់ការរស់នៅ ការធ្វើការ ការប្រកបអាជីវកម្ម និងការកម្សាន្តតាមមាត់ទន្លេបែបទំនើបក្នុងរាជធានីភ្នំពេញ។

គម្រោងនេះត្រូវបានអភិវឌ្ឍក្រោមទស្សនៈ “ធ្វើដោយកូនខ្មែរ ដើម្បីខ្មែរ” ដែលបង្ហាញពីសមត្ថភាព និងមោទនភាពកូនខ្មែរក្នុងការអភិវឌ្ឍទីក្រុងសម័យថ្មី។

គម្រោងនេះជាគម្រោងបន្ទាប់ពី អគារ GIA Tower ដែលអភិវឌ្ឍដោយម្ចាស់តែមួយ។ គម្រោងថ្មីនេះ រចនាឡើងស្របតាមបទពិសោធន៍ និងមតិយោបល់អតិថិជន ដើម្បីបង្កើតជាគម្រោងជំនាន់ថ្មីដែលមានការកែលម្អទាំងផ្នែករចនា បច្ចេកវិទ្យា និងបទពិសោធន៍នៃការប្រើប្រាស់។

ពិធីបើកដំណើរការនេះ ត្រូវបានរៀបចំឡើងនៅ អគារ GIA Tower ដោយមានវត្តមានពី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងនិងជាប្រធានគណៈកម្មការរដ្ឋាភិបាលឌីជីថល និង ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ព្រមទាំងភ្ញៀវកិត្តិយស និងដៃគូពាណិជ្ជកម្មជាច្រើន។

ក្នុងឱកាសនោះ គណៈអធិបតីទាំងពីរបានលើកឡើងពីសារៈសំខាន់នៃ បច្ចេកវិទ្យាឌីជីថលក្នុងការអភិវឌ្ឍទីក្រុងឆ្លាតវៃ ដែលអាចជួយជំរុញសេដ្ឋកិច្ចកម្ពុជាទៅមុខ។

គម្រោងនេះមានទីតាំងនៅលើ កោះនរា ដែលជាផ្នែកមួយនៃការពង្រីកតំបន់ពាណិជ្ជកម្ម Central Business District (CBD) និងមានភាពងាយស្រួលក្នុងការធ្វើដំណើរ ដែលមានទីតាំងលើ ផ្លូវធំៗចំនួន ៣ ខ្សែ និងទីតាំងជ្រុងសំខាន់ ដែលបង្កើនភាពមើលឃើញ និងតម្លៃពាណិជ្ជកម្ម ព្រមទាំងផ្តល់ទេសភាពដ៏ស្រស់ស្អាតតាមមាត់ទន្លេ។

គម្រោងនេះមានអគារភ្លោះពីរ គឺ GIA Phnom (៥០ ជាន់) និង GIA Tonle (២៤ ជាន់) ដែលភ្ជាប់ដោយ Skybridge ។

លក្ខណៈពិសេសសំខាន់ៗរបស់គម្រោងរួមមាន ទឹកធ្លាក់កម្ពស់ ៣០ ម៉ែត្រ, Phnom Sky Walk (Mountain Promenade), Sky Garden និង Executive Sky Lounge និងចំណតធំទូលាយជាច្រើន ដែលបង្កើតបទពិសោធន៍រស់នៅនិងប្រកបអាជីវកម្មប្រកបដោយកិត្យានុភាព និងចីរភាព។

គម្រោងនេះត្រូវបានរចនាឡើងជាអគារជំនាន់ថ្មី ដែលរួមបញ្ចូលបច្ចេកវិទ្យាឆ្លាតវៃ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីគាំទ្រអាជីវកម្ម និងការអភិវឌ្ឍទីក្រុងនាពេលអនាគត។

គម្រោងនេះរួមបញ្ចូលការរចនាប្រកបដោយនិរន្តរភាព (Sustainable Design)ដូចជា ប្រព័ន្ធសន្សំថាមពល ការគ្រប់គ្រងអគារឆ្លាតវៃ ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពបរិយាកាសក្នុងអគារ។ លើសពីនេះគម្រោងបានកំពុងស្នើសុំអាជ្ញាបណ្ណ LEED GOLD។ អគារនេះក៏ផ្តោតលើសុវត្ថិភាព និងភាពធន់ខ្ពស់ ដោយបំពាក់ប្រព័ន្ធការពារអគ្គីភ័យ ច្រកចេញបន្ទាន់ ប្រព័ន្ធអគ្គិសនីបម្រុង និងរចនាសម្ព័ន្ធគ្រឿងបង្គំតាមស្តង់ដារ Eurocode។

ក្នុងឱកាសសម្ភោធគម្រោង GIA NOREA នេះ គម្រោងក៏មានផ្តល់ជូនកម្មវិធីពិសេស រួមមានកម្មវិធី “ជួលដើម្បីក្លាយជាម្ចាស់” (Lease-to-Own) ដែលផ្តល់ភាពបត់បែនសម្រាប់អ្នកវិនិយោគ និងអ្នកប្រើប្រាស់។

ទំនាក់ទំនងមកក្រុមការងារ ដើម្បីទទួលបានការផ្តល់ជូនពិសេស និងព័ត៌មានបន្ថែម: 086 790 791

Instagram: https: Link

Telegram: Link

LinkedIn: Link

Email: Link

TikTok: Link

YouTube: Link

Khcct banner

អត្ថបទទាក់ទង