681 ezgif.com resize
Swift cc time

រដ្ឋមន្រ្តីក្រសួងរ៉ែ ធានាថាការនាំចូល«ឧស្ម័នLPG»នៅកម្ពុជានៅតែបន្តជាធម្មតា តែសុំឱ្យអ្នកប្រើប្រាស់ចូលរួមសន្សុំសំចៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងធនធានរ៉ែ នៅថ្ងៃទី ២៣ មីនានេះ បានប្រកាសធានាថា ការនាំចូល«ឧស្ម័ន LPG» នៅកម្ពុជានៅតែមានបន្តជាធម្មតា បើទោះបីក្រុមហ៊ុន Sokimex ប្រកាសថា ប្រហែលជាគ្មានលទ្ធភាពសម្រាប់ផ្គត់ផ្គង់ចាប់ពីខែមេសានេះតទៅ។លោកថា បច្ចុប្បន្នកំពុងមាននៅក្នុងស្តុក កំពុងដឹកជញ្ជូនមក និង មានការដាក់បញ្ជាទិញថ្មី ខណៈកំពុងស្វែងរកប្រភពថ្មីៗបន្ថែមទៀត។ ក្នុងស្ថានភាពនេះ រដ្ឋមន្រ្តីក្រសួងធនធានរ៉ែ និងថាមពល បានអំពាវនាវឱ្យពលរដ្ឋមកប្រើប្រាស់អគ្គិសនីតាមដែលអាចធ្វើទៅបាន និងសន្សំសំចៃការប្រើប្រាស់ឧស្ម័នLPG ខណៈកម្ពុជាកំពុងខ្វះខាតឧស្ម័ននេះ។

លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងធនធានរ៉ែ បានបញ្ជាក់ថា ឧស្ម័នLPG ប្រើក្នុងការចំអិនអាហារ និង សម្រាប់ធ្វើដំណើរជាដើម កំពុងមានការតឹងចង្អៀតជាងគេ ដោយក្រសួងរ៉ែ កំពុងធ្វើការជាមួយដៃគូរក្នុងតំបន់អាស៊ាន និងខាងក្រៅ ដើម្បីខិតខំរកប្រភពពីក្រុមហ៊ុនធំៗ ដែលនាំចូល និងចែកចាយឧស្ម័ននេះនៅកម្ពុជាបន្ថែម។លោកថា សព្វថ្ងៃនេះ មានក្រុមហ៊ុនចំនួន៧ នាំចូលឧស្ម័នLPGនេះ ហើយក្រុមហ៊ុនទាំងនេះ នៅតែបន្តផ្គត់ផ្គង់មកកម្ពុជាសម្រាប់ខែមីនា និងខែមេសានេះ ដោយបច្ចុប្បន្នកំពុងមាននៅក្នុងស្តុក កំពុងដឹកជញ្ជូនមក និង មានការដាក់បញ្ជាទិញថ្មី ខណៈកំពុងស្វែងរកប្រភពថ្មីៗបន្ថែមទៀត។

បើតាមរដ្ឋមន្ត្រី សម្រាប់ក្រុមហ៊ុន Sokimex បានប្រកាសថា ប្រហែលជាគ្មានលទ្ធភាពសម្រាប់ផ្គត់ផ្គង់ចាប់ពីខែមេសានេះតទៅ ប្រសិនបើក្រុមហ៊ុនមិនអាចស្វែងរកប្រភពបន្ថែមបាន ក្រសួងរ៉ែបានបញ្ជាក់ថាកំពុងតែតាមដានបញ្ហានេះ ដោយឡែកក៏បានបញ្ជាក់ថា ក្រុមហ៊ុននេះក្នុងចំណោមក្រុមហ៊ុនទាំង៧ ហើយការផ្គត់ផ្គង់ប្រមាណ៣%ប៉ុណ្ណោះនៅកម្ពុជា ដូច្នេះកម្ពុជានៅមានក្រុមហ៊ុនផ្សេងទៀតអាចផ្គត់ផ្គង់បាន និងស្នើឱ្យពលរដ្ឋកុំទាន់ព្រួយបារម្មណ៍លើស្ថានភាពនេះ។ ក្រសួង បានអំពាវនាវឱ្យពលរដ្ឋប្រើប្រាស់ប្រេង និងឧស្ម័នសន្សំសំចៃ និងស្នើសុំឱ្យប្រើប្រាស់ជាអគ្គិសនីជំនួសវិញតាមដែលអាចធ្វើទៅបាន៕

Khcct banner

អត្ថបទទាក់ទង