681 ezgif.com resize
Swift cc time

ធនាគារជាតិសេចក្តីប្រកាសផ្តល់«សាច់ប្រាក់ចាំបាច់»ចំពោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថទទួលប្រាក់បញ្ញើ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី២០ មីនា បានចេញនូវសេចក្តីប្រកាស ស្តីពីការផ្តល់សាច់ប្រាក់ចាំបាច់ ឬហៅថាសន្ទនីយភាពចាំបាច់ ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថទទួលប្រាក់បញ្ញើ។ការប្រកាសនេះ ក្នុងគោលបំណងបង្កើតក្របខ័ណ្ឌក្នុងការផ្តល់សាច់ប្រាក់ចាំបាច់ ជាជម្រើសចុងក្រោយ ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថទទួលប្រាក់បញ្ញើ ក្នុងគោលដៅទប់ស្កាត់ហានិភ័យជាប្រព័ន្ធ និង រក្សាស្ថិរភាពហិរញ្ញវត្ថុ។

សេចក្តីប្រកាសថ្មីនេះ គឺរៀបចំឡើងដើម្បីធ្វើបច្ចុប្បន្នភាពលើសេចក្តីប្រកាសចាស់ដែលរៀបចំឡើងតាំងពីឆ្នាំ ២០១៥ ហើយការរៀបចំសេចក្តីប្រកាសថ្មីនេះ គឺធនាគារជាតិ នៃកម្ពុជា បានបើកការស្រាវជ្រាវជាមួយភាគីពាក់ព័ន្ធ និង ដែគូរអន្តរជាតិតាំងពីឆ្នាំ ២០២៣មក។សេចក្តីប្រកាសថ្មីនេះ ត្រូវបានគេមើលឃើញថា នឹងជួយឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថទទួលប្រាក់បញ្ញើ កាន់តែមានភាពកក់ក្តៅបន្ថែមទៀត ក្នុងបេសកកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជា




Khcct banner

អត្ថបទទាក់ទង