រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃសុក្រ បានដាក់សំណើដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅកាន់រដ្ឋបាលលោក ដូណាល់ ត្រាំ ដោយសន្យាថានឹងបញ្ឈប់ការផ្ដល់ព័ត៌មានសម្ងាត់ទាំងអស់ទៅឱ្យប្រទេសអ៊ីរ៉ង់ ជាថ្នូរនឹងការឱ្យសហរដ្ឋអាម៉េរិក បញ្ឈប់ការជួយជ្រោមជ្រែងផ្នែកព័ត៌មានសម្ងាត់ដល់ប្រទេសអ៊ុយក្រែនវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Politico។
ជាការឆ្លើយតប រដ្ឋបាលលោក ត្រាំ បានសម្រេចបដិសេធសំណើនេះភ្លាមៗ ប៉ុន្តែវាបានបង្កជាក្ដីបារម្ភយ៉ាងខ្លាំងដល់បណ្ដាមេដឹកនាំអឺរ៉ុប ដែលភ័យខ្លាចថា រុស្ស៊ីកំពុងព្យាយាមបំបែកបំបាក់សាមគ្គីភាព ក្នុងចំណោមសមាជិកអង្គការ NATO។
ភ្លាមៗនោះ លោក ត្រាំ ក៏បានវាយប្រហារចំៗទៅលើសម្ព័ន្ធមិត្តអឺរ៉ុបថាជា «មនុស្សកំសាក» និងជា «ខ្លាក្រដាស» ដោយសារពួកគេមិនព្រមចូលរួមក្នុងប្រតិបត្តិការយោធាបើកច្រកសមុទ្រ Hormuz ឡើងវិញ បើទោះបីជាសង្គ្រាមប្រឆាំងអ៊ីរ៉ង់ ជិតឈានដល់ជ័យជម្នះទាំងស្រុង បន្ទាប់ពីមេដឹកនាំកំពូលសំខាន់ៗត្រូវបានកម្ចាត់ក៏ដោយ។
\