ចិន៖ ក្នុងអំឡុងពេលទស្សនកិច្ចនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី២០ ខែមីនា លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple បានសង្កត់ធ្ងន់ថា ប្រទេសចិននៅតែជាចំណុចស្នូលដ៏សំខាន់បំផុត សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់ក្រុមហ៊ុនលោក។ក្នុងជំនួបជាមួយប្រធានក្រុមប្រឹក្សាចិនសម្រាប់ជំរុញពាណិជ្ជកម្មអន្តរជាតិ (CCPIT) លោក Tim Cook បានបង្ហាញពីក្តីសោមនស្សក្នុងការបន្តកិច្ចសហការ និងស្វែងរកឱកាសថ្មីៗសម្រាប់ពេលអនាគតជាមួយប្រទេសចិន។ នេះបើតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ រួមមានទាំងការទៅកាន់ទីក្រុង Chengdu និងការត្រៀមចូលរួមក្នុងវេទិកាអភិវឌ្ឍន៍ចិនឆ្នាំ ២០២៦ (China Development Forum 2026) ដែលសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ពីទំនាក់ទំនងដ៏ស្អិតរមួត រវាងក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាម៉េរិកមួយនេះ ជាមួយនឹងទីផ្សារ និងផលិតកម្មនៅក្នុងប្រទេសចិន។