Img 1426
Swift cc time

កម្ពុជា-កូរ៉េ រួមគ្នាជំរុញវិស័យទេសចរណ៍ ដើម្បីបង្កើនលំហូរទេសចររួមគ្នា ពិសេសតភា្ជប់ជើងហោះហើរត្រង់មកខេត្តសៀមរាបឡើងវិញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ កម្ពុជា និង កូរ៉េ សហការរួមគ្នាជំរុញលើវិស័យទេសចរណ៍ ដើម្បីបង្កើនលំហូរទេសចររួមគ្នា ជាពិសេសជំរុញតភា្ជប់ជើងហោះហើរត្រង់រវាងទីក្រុងធំៗរបស់កូរ៉េមកខេត្តសៀមរាបជាប្រចាំឡើងវិញ។ ការសហការនេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក Kim Chang Yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។

នាឱកាសនេះ លោក ហួត ហាក់ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ប្រជាជន រដ្ឋាភិបាល និងស្ថានទូតសាធារណរដ្ឋកូរ៉េដែលតែងតែជួយឧបត្តម្ភជ្រោមជ្រែង និងផ្តល់កិច្ចសហការដ៏ល្អដល់ប្រទេសកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ពិសេសលើជំនួយអភិវឌ្ឍន៍ដ៏ច្រើន និងការទទួលយកពលករខ្មែររាប់ម៉ឺននាក់ទៅធ្វើការនៅប្រទេសកូរ៉េ។ ជាងនេះទៀត លោកបានលើកឡើងពីយុទ្ធនាការដ៏ម៉ឺងម៉ាត់បង្រ្កាប និងលុបបំបាត់ឧក្រិដ្ឋកម្មឆបោកអនឡាញ ដែលបានដាក់ចេញដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ព្រមទាំងការអនុម័តនូវសេចក្តីព្រាងច្បាប់ប្រឆាំងនឹងឧក្រិដ្ឋកម្មអនឡាញដោយគណៈរដ្ឋមន្រ្តីរួចហើយ។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតកូរ៉េ បានកោតសរសើរ និងវាយតម្លៃខ្ពស់អំពីកិច្ចខិតខំប្រឹងប្រែង និងការបេ្តជ្ញាចិត្តរបស់កម្ពុជាដែលបានសហការជាមួយស្ថាប័នកូរ៉េធ្វើការបង្រ្កាបឧក្រិដ្ឋកម្មអនឡាញបានយ៉ាងឆាប់រហ័ស និងប្រកបដោយផ្លែផ្កាលើសពីការរំពឹងទុក។ ឯកអគ្គរដ្ឋទូតក៏បានផ្តល់នូវគំនិតដ៏ល្អថ្មីបន្ថែមលើការរៀបចំកញ្ចប់ទស្សនកិច្ចដែលមានការ ច្នៃប្រឌិតខ្ពស់សម្រាប់ទាក់ទាញភ្ញៀវទេសចរកូរ៉េ ព្រមទាំងកិច្ចសហប្រតិបត្តិការទេសចរណ៍ថ្មីៗ បន្ថែមទៀត ដើម្បីបង្កើនកំណើនភ្ញៀវទេសចរ និងធុរជនររវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរទស្សនៈស៊ីជំរៅលើកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ជាពិសេសផ្តោតលើការជំរុញតភា្ជប់ជើងហោះហើរត្រង់រវាងទីក្រុងធំ៍ៗ របស់កូរ៉េមកខេត្តសៀមរាបជាប្រចាំឡើងវិញ៕


Khcct banner

អត្ថបទទាក់ទង