681 ezgif.com resize
Swift cc time

អគ្គិភ័យឆាបឆេះទូកនេសាទនៅភាគខាងត្បូងប្រទេសថៃ បង្កការខូចខាតជាង ៣០ ម៉ឺនដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ ហេតុការណ៍អគ្គិភ័យដ៏រន្ធត់មួយបានកើតឡើងនៅវេលាម៉ោង ១ រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រទី២០មីនានេះ នៅផែនេសាទក្នុងឃុំ Khanom ខេត្ត Nakhon Si Thammarat ប្រទេសថៃ ដោយបានដុតបំផ្លាញទូកនេសាទខ្នាតធំយ៉ាងហោចណាស់ចំនួន ៨ គ្រឿង ក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ តាមការពិនិត្យបឋម ការខូចខាតត្រូវបានប៉ាន់ប្រមាណថាមានតម្លៃមិនតិចជាង ១០ លានបាត (ប្រហែលជាង ៣០ ម៉ឺនដុល្លារ) នោះទេ។នេះបើតាមការចេ៣ផ្សាយរបស់កាសែត Bangkok Post។

ក្រោយកើតហេតុ កម្លាំងនគរបាលជើងទឹកថៃ រួមជាមួយក្រុមសង្គ្រោះ និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ប៉ុន្តែប្រតិបត្តិការសង្គ្រោះបានជួបការលំបាកយ៉ាងខ្លាំង ដោយសារមានខ្យល់បក់បោកខ្លាំង ធ្វើឱ្យអណ្តាតភ្លើងរាលដាលយ៉ាងលឿនពីទូកមួយទៅទូកមួយទៀត រហូតដល់សមត្ថកិច្ចចំណាយពេលអស់ ៤ ម៉ោង ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

ពាក់ព័ន្ធនឹងមូលហេតុនៃគ្រោះអគ្គិភ័យនេះ សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតយ៉ាងល្អិតល្អន់ ដោយដំបូងឡើយគេសង្ស័យថាអាចបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីនៅលើទូកមួយគ្រឿង រួចខ្សែចំណងទូកនោះបានដាច់ ធ្វើឱ្យទូកដែលកំពុងឆេះអណ្តែតទៅបុកទូកដទៃទៀតដែលចតនៅក្បែរនោះ។ ទោះជាយ៉ាងណាក៏ដោយ លទ្ធភាពនៃវិនាសកម្មnehក៏ត្រូវបានគេសង្ស័យដែរថា អាចជាសកម្មភាពតវ៉ាប្រឆាំងនឹងបញ្ហាតម្លៃប្រេងឡើងថ្លៃ និងការកង្វះខាតប្រេងដែលកំពុងកើតមានក្នុងតំបន់។

គួរកត់សម្គាល់ថា កងទូកដែលរងការខូចខាតនេះ ត្រូវបានគេរាយការណ៍ថាជារបស់គ្រួសារអតីតបេក្ខជនតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ (Democrat Party) ដែលជាម្ចាស់កងទូកនេសាទធំជាងគេបំផុតមួយនៅក្នុងខេត្តភាគខាងត្បូងនៃប្រទេសថៃ។

Khcct banner

អត្ថបទទាក់ទង