ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហោះនូវសេចក្ដីប្រកាសតាមផេកផ្លូវការរបស់ខ្លួន នៅថ្ងៃ១៧ ខែធ្នូនេះថា រាជរដ្ឋាភិបាលបានផ្ដល់ក្របខណ្ឌចំនួន ៣៦០០កន្លែង ដើម្បីធ្វើការប្រឡងជ្រើសរើស និងបណ្ដុះបណ្ដាលគ្រូបង្រៀន នៅឆ្នាំ២០២១ខាងមុខនេះ។
យោងតាមការប្រកាសរបស់ក្រសួងអប់រំ បានឱ្យដឹងថា ការបែងចែកក្របខណ្ឌសម្រាប់ការប្រឡងជ្រើសរើស ឆ្នាំ២០២១ រួមមានក្របខណ្ឌគ្រូបង្រៀនមតេ្តយ្យសិក្សា ចំនួន ២០០ កន្លែង, ក្របខណ្ឌគ្រូកម្រិតបឋមសិក្សា ចំនួន ១ ៥៥០ កន្លែង, ក្របខណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋាន ចំនួន ៥០០កន្លែង, ក្របខណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋានអប់រំកាយ និងកីឡា ចំនួន ១៥០កន្លែង, ក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តម(បង្រៀននៅវិទ្យាល័យ) ចំនួន ១ ១០០កន្លែង ,ក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តម(បង្រៀននៅគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ) ចំនួន ៨៥កន្លែង និងក្របខណ្ឌនៃមន្ត្រីគ្រប់គ្រងរដ្ឋបាល មន្ត្រីក្រមការ និងមន្ត្រីលេខាធិការ នៅវិទ្យាស្ថានជាតិអប់រំពិសេសចំនួន ១៥កន្លែង៕

