681 ezgif.com resize
Swift cc time

ឡាវកាត់បន្ថយថ្ងៃសិក្សាមកត្រឹម ៣ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីសន្សំសំចៃប្រេង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ឡាវ៖ រដ្ឋាភិបាលឡាវបានសម្រេចដាក់ចេញនូវវិធានការបន្ទាន់កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដោយបង្គាប់ឱ្យសាលារៀនទូទាំងប្រទេសកាត់បន្ថយថ្ងៃសិក្សាមកត្រឹមតែ ៣ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីឆ្លើយតបទៅនឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ។

តាមការរាយការណ៍របស់កាសែត The Laotian Times ក្រៅពីវិស័យអប់រំ រដ្ឋាភិបាលឡាវក៏បានជំរុញឱ្យមន្ត្រីរាជការផ្លាស់ប្តូរវេនគ្នាធ្វើការពីផ្ទះតាមអនឡាញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់យានយន្តអគ្គិសនី និងមធ្យោបាយធ្វើដំណើរសាធារណៈ ដើម្បីសន្សំសំចៃថាមពលជាតិឱ្យបានជាអតិបរមា។

គួរបញ្ជាក់ថា វិបត្តិថាមពលនេះកើតឡើងដោយសារការហក់ឡើងនៃតម្លៃប្រេងសកល និងការរំខានដល់ការផ្គត់ផ្គង់ដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ានាដើមឆ្នាំនេះ។

Khcct banner

អត្ថបទទាក់ទង