681 ezgif.com resize
Swift cc time

ចំអកទៅអ្នកកាសែតជប៉ុន៖ត្រាំថាវៃអ៊ីរ៉ង់មិនប្រាប់សម្ព័ន្ធមិត្ត ព្រោះចង់ឱ្យពិភពលោកភ្ញាក់ផ្អើល ដូចជប៉ុនវៃអាម៉េរិក កាលពីសង្គ្រាមលោកទី២

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi និង  ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ត្រាំ

អាម៉េរិក៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ត្រាំ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi លោកត្រាំបានចំអកទៅអ្នកកាសែតជប៉ុនដែលបានចោទសួរលោកចំៗថាហេតុអ្វីអាម៉េរិកវៃលើអ៊ីរ៉ង់មិនប្រាប់សម្ព័ន្ធមិត្តរបស់លោកឲ្យដឹងមុន? លោកត្រាំឆ្លើយដោយមិនស្ទាក់ស្ទើរទៅវិញថាលោកវ៉ៃអ៊ីរ៉ង់ដោយមិនបានជូនដំណឹងដោយសារតែលោកចង់ឲ្យពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលគ្រប់គ្នា ដូចដែលជប៉ុនវៃអាម៉េរិក កាលពីសង្គ្រាមលោកទី២ ។

ក្នុងជំនួបនៅការិយាល័យពងក្រពើលោក ដូណាល់ត្រាំ ក៏បានឆ្លៀតចំអកឡកឡើយនិងចោទសួរទៅកាន់ជប៉ុនវិញថាចុះពេលដែលជប៉ុនបើការវាយប្រហារយោធាដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើកងនាវាចរប៉ាស៊ីហ្វិករបស់សហរដ្ឋអាម៉េរិកនៅឯមូលដ្ឋានកងទ័ពជើងទឹកនៅ Pearl Harbor លើកោះ Oahu រដ្ឋហាវ៉ៃ នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ១៩៤១ ក៏ជាការវាយប្រហារដ៏ភ្ញាក់ផ្អើលជាមួយគ្នាដែរ ហើយពេលនោះជប៉ុនក៏បានមិនប្រាប់នរណាម្នាក់ដូចគ្នាដែរ។

ក្នុងវីដេអូជំនួបគ្នាដដែលគេឃើញនាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi ហាក់ដូចជាដកដង្ហើមវែងៗ ហើយផ្អៀងខ្លួនទៅក្រោយលើកៅអីរបស់លោកស្រីដោយទឹកមុខមិនស្រួល និងមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីលោកដូណាល់ត្រាំបានលើកឡើងបែបនេះនៅចំពោះមុខលោកស្រីផ្ទាល់។

គួររម្លឹកថាជប៉ុនបានបានបើការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយទៅលើកងនាវាចរប៉ាស៊ីហ្វិករបស់សហរដ្ឋអាម៉េរិកនៅឯមូលដ្ឋានកងទ័ពជើងទឹកនៅ Pearl Harbor លើកោះ Oahu រដ្ឋហាវ៉ៃ នៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ១៩៤១ ដែលបណ្តាលឲ្យទាហាន និងមនុស្សជាង ២,៤០០ នាក់ស្លាប់ និងបានទាញសហរដ្ឋអាម៉េរិកឱ្យចូលទៅក្នុងសង្គ្រាមលោកលើកទី ២ ៕

Khcct banner

អត្ថបទទាក់ទង