ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានរៀបចំពិធីប្រុងពាលីបើកការដ្ឋាន ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត»នៅទីតាំងរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ដើម្បីត្រៀមអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។
ពិធីនេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមពី លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក. លោក ឃួន ស្រេង អភិបាល នៃគណៈអភិបាលរាធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹងនាំ លោក លោស្រី សមាជិក សមាជិការ ស.ស.យ.ក. ព្រមទាំងសារព័ត៌មាន។
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។ ក្នុងនោះ ព្រឹត្តិការណ៍«នគរសង្ក្រាន្ត» នឹងមានរៀបចំ ការល្បែងប្រជាប្រិយ របាំបុរាណ ប្រពៃណី ប្រជាប្រិយ យុទ្ធគុនចម្រុះខ្មែរបុរាណ ពិព័រណ៍នគរសង្ក្រាន្ត ទាញព្រ័ត្រមិត្តភាពនគរសង្ក្រាន្ត។ល។ ព្រឹត្តិការណ៍នេះ រៀបចំធ្វើឡើងដើម្បីទាក់ទាញ់ភ្ញៀវទេសជាតិ និងអន្តរជាតិមកលេងកម្សាន្តក្នុងប្រទេស និងទទួលបានចំណូលជួយដល់វីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកផងដែរ៕