681 ezgif.com resize
Swift cc time

ក្រសួងទេសចរណ៍ នឹងរៀបចំកម្មវិធីប្រកួត«ថតវីដេអូ» អំពីព្រឹត្តិការណ៍«សមរាត្រីអង្គរ» ដោយប្រើប្រាស់ទូរសព្ទដៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

សៀមរាប៖ ក្រសួងទេសចរណ៍នឹងរៀបចំកម្មវិធីការប្រកួតប្រជែងថតវីដេអូអំពីព្រឹត្តិការណ៍សមរាត្រីអង្គរ (Equinox Angkor) ក្រោមប្រធានបទ “អច្ឆរិយភាពអង្គរ” ដោយប្រើប្រាស់ទូរសព្ទដៃ។ ព្រឹត្តិការណ៍នេះ នឹងកើតឡើងចាប់ពីថ្ងៃទី២១-២៣ ខែមីនា ខាងមុខនេះ។

កម្មវិធីប្រកួតនេះ នឹងស្វែងរកជ័យលាភីចំនួន៥រូប ដោយជ័យលាភីលេខ១ ទទួលបានប្រាក់ចំនួន២លានរៀល លេខ២ ចំនួន១.៥លានរៀល លេខ៣ ចំនួន១លានរៀល លេខ៤ ចំនួន៨០ម៉ឺនរៀល និងលេខ៥ ទទួលបាន៦០ម៉ឺនរៀល។

ដើម្បីចូលរួម បេក្ខជនត្រូវចុះឈ្មោះតាមរយៈស្កេនQR Codeខាងក្រោម ដើម្បីស្នើសុំចូលរួមប្រកួត, ការចូលរួមប្រកួតត្រូវប្រើប្រាស់ទូរសព្ទដៃ និងថតដោយខ្លួនផ្ទាល់, ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៦ (វីដេអូដាក់ប្រកួតត្រូវមានរយៈពេល ចន្លោះពី១:៣០នាទី ទៅ២:០០នាទី), បេក្ខជនត្រូវផ្ញើរវីដេអូតាមរយៈលីង ៖ https://bit.ly/VideoEquinoxAngkorContest និង រយៈពេលនៃការទទួលវីដេអូ មានចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍សមរាត្រីអង្គរ Equinox Angkor” ឆ្នាំ២០២៦ ដែលត្រូវបានស្គាល់ថា ជាបាតុភូត ព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បង្កើតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត និងអស្ចារ្យរបស់ដូនតាខ្មែរបន្សល់ទុកដល់មនុស្សជាតិបានឃើញ និងយល់អំពីជំនឿ និងវិទ្យាសាស្ត្រពិតបង្កើត បាននូវភាពទាក់ទាញដល់អ្នកទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនា និងផ្តិតយកអនុស្សាវរីយ៍ ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍សមរាត្រីនឹងកើតមានឡើងពីរដងក្នុងមួយឆ្នាំ ដោយនៅ រដូវប្រាំង (Vernal Equinox) ចាប់ពីថ្ងៃទី២១-២៣ ខែមីនា និងរដូវវស្សា (Autumnal Equinox) ចាប់ពី ថ្ងៃទី២១-២៣ ខែកញ្ញា ជារៀងរាល់ឆ្នាំ៕

Khcct banner

អត្ថបទទាក់ទង