ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យបំផុសចលនាប្រជាពលរដ្ឋចូលរួមឱ្យបានផុលផុស ក្នុងការលេងល្បែងប្រជាប្រិយរបស់ជាតិ ដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង ឡើងសសរខ្លាញ់ លោតបាវ និងវាយផ្ទាំង នៅតាមរមណីយដ្ឋាននានា ឬ ទីតាំងសមរម្យណាមួយ ដើម្បីញ៉ាំងឱ្យពិធីបុណ្យចូលឆ្នាំខ្មែរ ប្រព្រឹត្តទៅដោយអធិកអធម រក្សាបាននូវប្រពៃណីទំនៀមទម្លាប់ វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅរាជធានីភ្នំពេញ តែងតែប្រារព្ធ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ទន្ទឹមនេះ យោងផែនការណែនាំលេខ ០២/២០២៦ គជបអ ចុះថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដើម្បីញ៉ាំងឱ្យពិធីបុណ្យប្រព្រឹត្តទៅដោយអធិកអធម រក្សាបាននូវប្រពៃណីទំនៀមទម្លាប់ វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ និងធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ព្រមទាំងបង្កើនសោភ័ណភាពរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់ស្អាត ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖