ហាណូយ៖អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម បានថ្លែងបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងនាមជាមេដឹកនាំជាន់ខ្ពស់របស់វៀតណាម ចង់ឃើញប្រទេសវៀតណាម និង មហាអំណាចចិន ពង្រឹងសាមគ្គីភាពជាមួយគ្នាកាន់តែរឹងមាំ ខណៈពេលដែលពិភពលោកបច្ចុប្បន្នកំពុងជួបនូវវិបត្តិសង្គ្រាម។ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលលោក តូ ឡឹម ជួបប្រជុំថ្នាក់រដ្ឋមន្ត្រីលើកដំបូងនៃយុទ្ធសាស្ត្រ “៣+៣” លើវិស័យ ការទូត ការពារជាតិ និងសន្តិសុខសាធារណៈ។
នៅចំពោះមុខថ្នាក់ដឹកនាំជាន់ខ្ពស់ចិន ក្នុងទីក្រុងហាណូយភាគខាងជើងប្រទេសវៀនណាម លោក តូ ឡឹម បានឡើងឡើងពីភាពស្មុគ្រស្មាញនៃអន្តរជាតិ និង ការប្រែប្រួលលឿនមិនប្រាកដប្រជា ហើយលោកទាមទារឱ្យវៀតណាម និងចិន គួរតែពង្រឹងសាមគ្គីភាព និង កិច្ចសហប្រតិបត្តិការដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងពីរ។សម្រាប់ លោក តូ ឡឹម បានថ្លែងចាត់ទុកមហាអំណាចចិន គឺជាសសរស្តម្ភនៃស្ថិរភាពនៅក្នុងពិភពលោក។
បើតាមលោក តូ ឡឹម អះអាងថា វៀតណាមតែងតែចាត់ទុកទំនាក់ទំនងរបស់ខ្លួនជាមួយចិនជាអាទិភាពកំពូល និង ជាជម្រើសយុទ្ធសាស្ត្រក្នុងគោលនយោបាយការបរទេសរបស់ខ្លួន បន្តប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយចិនតែមួយ និង គាំទ្រគំនិតផ្តួចផ្តើមជាសាកលចំនួនបួនដែលស្នើឡើងដោយប្រទេសចិន។
លោក តូ ឡឹម ថ្លែងថា "វៀតណាមទន្ទឹងរង់ចាំធ្វើការជាមួយចិន ដើម្បីបង្កើនការជឿទុកចិត្តគ្នាខាងនយោបាយ ពង្រឹងយុទ្ធសាស្ត្រជាក់ស្តែង ជំរុញការផ្លាស់ប្តូរប្រជាជន និង ប្រជាជនក្នុងតំបន់ សម្របសម្រួលយ៉ាងជិតស្និទ្ធកិច្ចខិតខំប្រឹងប្រែងពហុភាគី ដើម្បីរួមគ្នាការពារស្ថិរភាព និងការអភិវឌ្ឍន៍អន្តរជាតិ និងតំបន់។
ប្រមុខការទូតចិន លោក វ៉ាង យី បានថ្លែងចាត់ទុកកិច្ចសន្ទនាយុទ្ធសាស្ត្រចិន-វៀតណាម "៣+៣" បានផ្ញើសញ្ញាដ៏សំខាន់មួយទៅកាន់ពិភពខាងក្រៅថា ចិន និងវៀតណាម ជាប្រទេសសង្គមនិយមធំៗទាំងពីរនឹងរួមដៃគ្នា ដើម្បីការពារការអភិវឌ្ឍប្រព័ន្ធនយោបាយជាតិ និងរួមគ្នា។
លោក វ៉ាង យី សង្កត់ធ្ងន់ថា ប្រទេសចិនត្រៀមខ្លួនជាស្រេចក្នុងការរួមដៃជាមួយវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក លើកកំពស់យុត្តិធម៌ ហើយរួមគ្នាចាប់ផ្តើមដំណើរថ្មីឆ្ពោះទៅរកទំនើបកម្ម៕