681 ezgif.com resize
Swift cc time

វៀតណាម ត្រៀមកាត់បន្ថយ«ជើងហោះហើរ»ចាប់ពីខែមេសាតទៅ ដើម្បីការពារហានិភ័យខ្វះប្រេង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហាណូយ៖ អាជ្ញាធរវៀតណាម បានចេញសេចក្តីព្រមានដល់វិស័យអាកាសចរណ៍ក្នុងប្រទេស ឱ្យត្រៀមលក្ខណៈសម្រាប់ការកាត់បន្ថយជើងហោះហើរដែលអាចនឹងកើតមានចាប់ពីខែ មេសាខាង មុខនេះ។ការប្រកាសនេះ បន្ទាប់ពីប្រទេសចិន និងថៃ សម្រេចផ្អាកការនាំចេញឥន្ធនៈយន្តហោះ (Jet Fuel) ដោយសារឥទ្ធិពលនៃសង្គ្រាមនៅអ៊ីរ៉ង់ បង្កឱ្យមានហានិភ័យនៃកង្វះខាតឥន្ធនៈយ៉ាងខ្លាំង។

យោងតាមភ្នាក់ងារ Reuters វៀតណាម កំពុងប្រឈមហានិភ័យខ្វះខាតឥន្ធនៈយន្តហោះយ៉ាងធ្ងន់ធ្ងរ ចាប់ពីដើមខែមេសាតទៅ បន្ទាប់ពីប្រទេសចិន និង ថៃបានផ្អាកការនាំចេញប្រេងចម្រាញ់ ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា។ បច្ចុប្បន្ន វៀតណាមត្រូវនាំចូលឥន្ធនៈយន្តហោះជាង ២ ភាគ ៣ នៃតម្រូវការសរុប ដោយក្នុងនោះ ៦០% គឺនាំចូលមកពីចិន និងថៃ។

ការព្រមាននេះធ្វើឡើង បន្ទាប់ពីក្រុមហ៊ុននាំចូលធំៗដូចជា Petrolimex និង Skypec បញ្ជាក់ថា ពួកគេអាចធានាការផ្គត់ផ្គង់បានត្រឹមតែក្នុងខែមីនានេះប៉ុណ្ណោះ។ ស្ថានភាពនេះ បានបង្ខំឱ្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម ណែនាំឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ពិនិត្យឡើងវិញនូវផែនការហោះហើរ និង ត្រៀមជម្រើសកាត់បន្ថយជើងហោះហើរក្នុងស្រុក ប្រសិនបើវិបត្តិឥន្ធនៈនេះនៅតែបន្តអូសបន្លាយ៕

Khcct banner

អត្ថបទទាក់ទង